សិក្ខាបទវិភង្គនៃសំវិធានសិក្ខាបទ

ក្បាលទី 3 · ទំព័រ 778

កាលបបួលគ្នាយ៉ាងនេះហើយ ទើបចេញអំពីស្រុក ទៅ ជាអនាបត្តិ ព្រោះការចេញអំពីស្រុក តែព្រោះឈានជើងចូលកាន់ ឧបចារៈនៃស្រុកបន្ទាប់នោះ ត្រូវអាបត្តិបាចិត្តិយដល់ភិក្ខុ ។ លោកពោលទុក ក្នុងមហាបច្ចរីថា សូម្បីការឈានចូលដល់ឧបចារៈនោះ ត្រូវអាបត្តិទុក្កដក្នុង ជំហានទី ១ ត្រូវអាបត្តិបាចិត្តិយក្នុងជំហានទី ២ ។ ភិក្ខុចេញអំពីស្រុកហើយ តែមិនទាន់ឈានចូលកាន់ឧបចារៈ នៃស្រុកបន្ទាប់នោះដរាបណា សូម្បីបបួលគ្នា ក្នុងចន្លោះនេះ ក៏ត្រូវអាបត្តិទុក្កដដល់ភិក្ខុដរាបនោះ ។ ក្នុងការឈានជាន់ ឧបចារៈនៃស្រុកបន្ទាប់នោះ មិនត្រូវអាបត្តិដោយន័យមុនដូចគ្នា ។ បើភិក្ខុ និង ភិក្ខុនីមានបំណងនឹងទៅកាន់ស្រុកឆ្ងាយ ត្រូវអាបត្តិទុក្កដគ្រប់ៗ ទីដែល