បទភោជនីយនៃសំវិធានសិក្ខាបទ

ក្បាលទី 3 · ទំព័រ 779

ចូលដល់ ( ឧបចារៈនៃស្រុក ) ដោយរាប់ឧបចារៈនៃស្រុក ។ លោកពោលទុកក្នុងមហាបច្ចរីថា តែជាអានាបត្តិ ព្រោះការដើរហួស ស្រុកនោះទៅ តែបើភិក្ខុនីគិតថា អញនឹងទៅកាន់ស្រុកឈ្មោះនោះ ហើយ ដើរចេញពីសម្នាក់ទៅ ឯភិក្ខុក៏គិតថា អញនឹងទៅកាន់ស្រុកឈ្មោះនោះ ហើយ ដើរចេញពីវិហារ បែរមុខទៅកាន់ស្រុកនោះឯង បើភិក្ខុ និងភិក្ខុនីទាំង ២ ជួបគ្នាត្រង់ទ្វារស្រុក ហើយសួរគ្នាថា លោកម្ចាស់ទៅទីណា ទៅស្រុកឈ្មោះ នោះ នាងម្ចាស់ទៅទីណា ពោលថា ខ្ញុំក៏ទៅស្រុកនោះដូចគ្នា ទើបបបួលគ្នាថា មកចុះនាង ពួកយើងនឹងទៅជាមួយគ្នា ហើយដើរទៅ ជាអនាបត្តិ ព្រោះ ហេតុអ្វី ព្រោះថា ភិក្ខុ និងភិក្ខុនីចេញទៅដោយតាំងចិត្តថា អញនឹងទៅតាំងពី ដំបូងនោះឯង ។ ពាក្យដែលពោលក្នុងមហាបច្ចរីនោះ មិនសមនឹងបាលី មិនសមជាមួយអដ្ឋកថាដ៏សេស ។ ពីរបទថា អឌ្ឍយោជនេ អឌ្ឍយោជនេ សេចក្តីថា ភិក្ខុដើរហួសកន្លះ យោជន៍ៗ ទៅ ក្នុងខណៈដែលគិតថា ឥឡូវនេះ យើងនឹងដើរហួសទៅ ត្រូវ អាបត្តិទុក្កដក្នុងជំហានទី ១ ត្រូវអាបត្តិបាចិត្តិយក្នុងជំហានទី ២ ។ ពិតហើយ ន័យនេះជាអាបត្តិក្នុងខណៈដែលដើរហួសទៅជា អនាបត្តិក្នុងការឈានចូល ឧបចារៈ ។ អធិប្បាយ បទភាជនីយនៃសំវិធានសិក្ខាបទ ពីរបទថា ភិក្ខុ សំវិទហតិ សេចក្តីថា ភិក្ខុឃើញភិក្ខុនីត្រង់