ឱវាទវគ្គ សិក្ខាបទទី ៨
បាចិត្តិយកណ្ឌ ឱវាទវគ្គ សិក្ខាបទទី ៧ ទ្វារស្រុកក្តី ត្រង់ថ្នល់ក្តី ពោលថា នាងធ្លាប់ទៅកាន់ស្រុកឈ្មោះនោះទេ ភិក្ខុនីឆ្លើយថា ខ្ញុំមិនធ្លាប់ទៅទេលោកម្ចាស់ ភិក្ខុពោលថា មកចុះ យើងនឹង ទៅជាមួយគ្នាក្តី ខ្ញុំនឹងទៅស្អែកនេះ នាងក៏គប្បីមកដែរ ដូច្នេះក្តី ។ អនាបត្តិនៃសំវិធានសិក្ខាបទ ពីរបទថា ភិក្ខុនី សំវិទហតិ សេចក្តីថា ភិក្ខុនីឃើញភិក្ខុ ចេញពីស្រុក ដើម្បីថ្វាយបង្គំព្រះចេតិយ ក្នុងស្រុកដទៃ ទើបពោលថា លោកម្ចាស់ៗ ទៅណា ភិក្ខុឆ្លើយថា ខ្ញុំទៅកាន់ស្រុកឈ្មោះនោះ ដើម្បីថ្វាយបង្គំ ព្រះចេតិយ ដូច្នេះ ។ ភិក្ខុនីនោះឯង សុំខ្លួនយ៉ាងនេះថា បពិត្រលោក ម្ចាស់ ខ្ញុំក៏នឹងទៅដែរ ភិក្ខុមិនបានបបួលឡើយ ។ វិនិច្ឆ័យក្នុងពាក្យថា វិសង្កេតេន នេះ គប្បីជ្រាបដូច្នេះថា ភិក្ខុ និង ភិក្ខុនីពោលថា យើងនឹងទៅជុំគ្នាមុនឆាន់ ហើយទៅក្រោយឆាន់ ពោលថា យើងនឹងមកជុំគ្នាក្នុងថ្ងៃនេះ ហើយទៅក្នុងថ្ងៃស្អែក យ៉ាងនេះជាអនាបត្តិ ព្រោះ ខុសសង្កេត តែបើមានការខុសសន្យាក្នុងទ្វារក្តី ខុសសន្យាក្នុងផ្លូវក្តី ប្រព្រឹត្ត ជាអាបត្តិពិត ។ បទថា អាបទាសុ សេចក្តីថា ព្រោះដែលត្រូវប្លន់ អ្នកជនបទទាំងឡាយ នាំគ្នាឡើងកាន់យាន ធ្វើដំណើរក្តី ឬរទេះភេសោខ្លួនទៅក្តី ជាអនាបត្តិក ្នុងអន្តរាយ មានសភាពដូច្នេះ ។ ពាក្យដ៏សេសរាក់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋាន ៤ កើតឡើងតាមកាយ ១ តាមកាយ និងវាចា ១ តាមកាយ និងចិត្ត ១ តាមកាយវាចា និងចិត្ត ១ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម ជាវចីកម្ម មាន ចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។