នាវាភិរុហនសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៨ ដូចតទៅនេះ បទថា សំវិធាយ បានដល់ បបួលគ្នាដើម្បីលេងជាប្រធាន ដោយអំណាចមិត្តសន្ថវៈ ដែលជាសេចក្តីរីករាយរបស់សត្វលោក ។ អធិប្បាយ សិក្ខាបទវិភង្គនៃនាវាភិរុហនសិក្ខាបទ បទថា ឧទ្ធង្គាមិនឹ គឺលេងប្រញ្ចាសក្រសែរបស់ស្ទឹងឡើងទៅ ។ ព្រោះបុគ្គលដែលលេងកីឡាអុំទូក ដែលអុំឡើងប្រញ្ចាសទឹក ដោយអុំឡើង ទៅ លោកហៅថា ដោយសារទូកឡើងទឹកទៅ ។ ព្រោះហេតុនោះ ក្នុងបទ ភាជនៈនៃបទថា ឧទ្ធង្គាមិនឹ នោះ ដើម្បីសម្តែងចំពោះអត្ថបុណ្ណោះ ទើប ត្រាស់ថា ឧជ្ជវនិកាយ ( អុំប្រញ្ចាសខ្សែទឹក ) ដូច្នេះ ។ បទថា អធោគាមិនឹ គឺលេងបណ្តោយក្រសែទឹកចុះទៅ ។ ក៏ព្រោះ បុគ្គលអ្នកលេងកីឡាអុំទូក ដែលលេងបណ្តោយខ្សែទឹក ដោយលេងចុះទៅ ខាងក្រោម ហៅថា ជិះទូកបណ្តោយទឹកទៅ ។ ដោយហេតុនោះ ក្នុងបទ ភាជនៈនៃបទថា អធោគាមិនឹ នោះ ដើម្បីសម្តែងអត្ថដូចគ្នា ទើបត្រាស់ថា ឱជវនិកាយ ( លេងបណ្តោយទឹក ) ដូច្នេះ ក្នុងទូកនោះ ជនទាំងឡាយ រមែងអុំទូកណាទៅលើក្តី ក្រោមក្តី ដើម្បីឲ្យដល់កំពង់ចំណត មិនជាអាបត្តិក ្នុងការអុំទូកនោះ ទៅទីនោះ ។ បទថា តិរិយន្តរណាយ នេះ ជាបញ្ចមីវិភត្តិ ចុះក្នុងអត្ថនៃទុតិយាវិភត្តិ ។ ក្នុងបទថា គាមន្តរេ គាមន្តរេ នេះ មានវិនិច្ឆ័យដូច្នេះថា ស្ទឹងណា ដែលត្រើយម្ខាងជាប់គ្នាដោយស្រុក កំណត់មួយជួរមាន់ហើរ ត្រើយម្ខាងជា ព្រៃមិនមានស្រុក ក្នុងវេលាទៅមាត់ច្រាំងដែលមានស្រុកនៃស្ទឹងនោះ ត្រូវ អាបត្តិបាចិត្តិយជាច្រើន ដោយអំណាចចន្លោះស្រុក ។