ឱវាទវគ្គ សិក្ខាបទទី ៩
បាចិត្តិយកណ្ឌ ឱវាទវគ្គ សិក្ខាបទទី ៨ បុណ្ណោះ ។ តែបើទៅដោយខុសសង្កេត ព្រោះកំពង់ក្តី ទូកក្តី ប្រព្រឹត្តជា អាបត្តិនោះឯង ។ ពាក្យដ៏សេស មួយអន្លើដោយសមុដ្ឋានជាដើម ដូចគ្នានឹង សំវិធានសិក្ខាបទនោះឯង ។ សិក្ខាបទទី ៩ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ភិក្ខុនីឈ្មោះ ថុល្លនន្ទា ជាជីតុនរបស់ត្រកូលមួយ ជាភិក្ខុនី ប្រកបដោយនិច្ចភត្ត ចំណែក គហបតីនោះ ក៏បាននិមន្តពួកភិក្ខុជាថេរៈទៅផង ។ គ្រានោះឯង ភិក្ខុនីឈ្មោះ ថុល្លនន្ទាស្លៀកស្បង់ប្រដាប់ដោយបាត្រ និងចីវរក្នុងវេលាព្រឹក ហើយចូលទៅ កាន់ត្រកូលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងគហបតី នោះថា ម្នាលគហបតី ខាទនីយភោជនីយាហារមានប្រមាណច្រើននេះ គេ ចាត់ចែងដើម្បីអ្វី ។ គហបតីឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំបាននិមន្តព្រះថេរៈ ទាំងឡាយមកឆាន់ ។ ភិក្ខុនីឈ្មោះថុល្លនន្ទាសួរថា ម្នាលគហបតី ព្រះថេរៈ ទាំងនោះ គឺព្រះថេរៈណាខ្លះ ។ គហបតីឆ្លើយថា ព្រះសារីបុត្រជាម្ចាស់ ព្រះមោគ្គល្លានជាម្ចាស់ ព្រះមហាកច្ចានៈជាម្ចាស់ ព្រះមហាកោដ្ឋិតៈជាម្ចាស់ ព្រះមហាកប្បិនជាម្ចាស់ ព្រះមហាចុន្ទជាម្ចាស់ ព្រះអនុរុទ្ធជាម្ចាស់ ព្រះរេវតៈ ជាម្ចាស់ ព្រះឧបាលិជាម្ចាស់ ព្រះអានន្ទជាម្ចាស់ ព្រះរាហុលជាម្ចាស់ ។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា ម្នាលគហបតី កាលព្រះថេរៈមហានាគដ៏ ប្រសើរ មាននៅទេតើ ហេតុដូចម្តេច ក៏អ្នកទៅនិមន្តពួកកូនក្មេងមកវិញ ។ គហបតីសួរថា បពិត្រលោកម្ចាស់ ព្រះថេរៈមហានាគដ៏ប្រសើរទាំងនោះមាន ព្រះនាមដូចម្តេចខ្លះ ។ ភិក្ខុនីឈ្មោះថុល្លនន្ទាឆ្លើយថា លោកម្ចាស់ទេវទត្ត លោកម្ចាស់កោកាលិកៈ