ឱវាទវគ្គ សិក្ខាបទទី ១០

ក្បាលទី 3 · ទំព័រ 797

សិក្ខាបទទី ១០ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ស្ត្រីជាគូពីដើម របស់ឧទាយិដ៏មានអាយុ បួសក្នុងសម្នាក់ភិក្ខុនីទាំងឡាយ ។ ភិក្ខុនីនោះតែង មកក្នុងសម្នាក់ឧទាយិដ៏មានអាយុរឿយៗ ។ ចំណែកខាងឧទាយិដ៏មានអាយុ តែងទៅក្នុងសម្នាក់ភិក្ខុនីនោះរឿយៗ ។ គ្រានោះ ឧទាយិដ៏មានអាយុម្នាក់ឯង អង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីនោះតែម្នាក់ឯង ។ ភិក្ខុទាំងឡាយណា មាន សេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះ ពោលទោសតិះដៀល បន្តុះ បង្អាប់ថា ចុះហេតុអ្វី បានជាឧទាយិដ៏មានអាយុម្នាក់ឯងសម្រេចការអង្គុយក្នុង ទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់ឯង ។ បេ ។ ព្រះអង្គត្រាស់សួរថា ម្នាលឧទាយិភិក្ខុ ឮថា អ្នកឯងតែម្នាក់ឯងសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនី តែ ម្នាក់ឯង ពិតមែនឬ ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯង តែម្នាក់ឯង មិនគួរនឹងសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនីតែម្នាក់ឯង ទេ នែមោឃបុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ ជ្រះថ្លា ឬនាំជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាក្រៃលែងទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយសម្រេចការអង្គុយក្នុងទីស្ងាត់ជាមួយនឹងភិក្ខុនី តែ