រហោនិសជ្ជៈសិក្ខាបទ

ក្បាលទី 3 · ទំព័រ 800

វិនិច្ឆ័យក្នុងសិក្ខាបទទី ១០ គប្បីជ្រាបដូច្នេះថា អត្ថនៃព្រះ បាលី និងវិនិច្ឆ័យទាំងអស់ អ្នកសិក្សាគប្បីជ្រាបដោយន័យដូចបានពោល ហើយ ក្នុងអនិយតសិក្ខាបទទី ២ នោះឯង ។ ពិតហើយ សិក្ខាបទនេះ មានគោលកំណត់តែមួយ ដូចគ្នានឹងអនិយតសិក្ខាបទទី ២ និងជាមួយ សិក្ខាបទទី ៤ នៃព្រះឧបនន្ទខាងដើម ។ តែព្រះមានព្រះភាគទ្រង់បញ្ញត្តទុក ដោយឡែក ដោយអំណាចនៃហេតុដែលកើតឡើងដូច្នេះឯង ។ រហោនិសជ្ជសិក្ខាបទ ចប់ ឱវាទវគ្គទី ៣ ចប់បរិបូណ៌ តាមវណ្ណនានុក្រម