ភោជនវគ្គ សិក្ខាបទទី ១

ក្បាលទី 3 · ទំព័រ 801

សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង មានពួកជន មួយពួកនៅជិតក្រុងសាវត្ថី បាននាំគ្នាតាក់តែងបិណ្ឌបាតក្នុងផ្ទះសម្នាក់ ឬរោង ទាន ។ ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រឹក ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី ដល់មិនបានបិណ្ឌបាត ក៏ នាំគ្នាទៅកាន់ផ្ទះសម្នាក់ ឬរោងទាន ( នោះ ) ។ មនុស្សទាំងឡាយនិយាយ គ្នាថា លោកម្ចាស់ទាំងឡាយខាននិមន្តមកយូរណាស់ហើយ ( ថាដូច្នោះហើយ ) ក៏នាំគ្នាអង្គាសដោយគោរព ។ កាលនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយ នាំគ្នា ស្លៀកស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រឹក ចូលទៅកាន់ក្រុង សាវត្ថីដើម្បីបិណ្ឌបាត ដល់មិនបានក៏នាំគ្នាទៅកាន់ផ្ទះសម្នាក់ ឬរោងទាន ( នោះ ) ហើយឆាន់ក្នុងថ្ងៃជាគម្រប់ពីរផង ក្នុងថ្ងៃជាគម្រប់បីផង ។ ទើប ឆព្វគ្គិយភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា យើងទាំងឡាយទៅអារាម ធ្វើអ្វី យើងគួរតែមកក្នុងផ្ទះសម្នាក់ ឬរោងទាននេះបុណ្ណោះបានហើយ ។ ឆព្វគ្គិយភិក្ខុទាំងឡាយ នៅហើយនៅទៀត ក្នុងផ្ទះសំណាក់នោះឯង នាំគ្នាឆាន់ នៅអាវសថបិណ្ឌបាត ( គឺបិណ្ឌបាតក្នុងផ្ទះសម្នាក់ ឬ រោងទាននោះ ) ។ តិរ្ថិយទាំងឡាយក៏ចៀសចេញទៅ ។ មនុស្សទាំងឡាយពោលទោសតិះដៀល បន្តុះបង្អាប់ថា សមណៈទាំងឡាយជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ មិនគួរនឹង នៅត្រាំត្រែង ឆាន់អាវសថបិណ្ឌបាត អាវសថបិណ្ឌបាតមិនមែនជនតាក់តែង ដើម្បីតែពួកសមណៈនេះទេ អាវសថបិណ្ឌបាត ជនតាក់តែងដើម្បីជន ទាំងឡាយទាំងពួងរាល់គ្នា ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងឡាយនោះ ពោលទោសតិះដៀល បន្តុះបង្ហាប់្ប ដូច្នោះ ្ទហើយ ភិក្ខុទាំងឡា