ភោជនវគ្គ សិក្ខាបទទី ២
សិក្ខាបទទី ២ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវ័នជា កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ទេវទត្តមានលាភសក្ការ ៈសាបសូន្យហើយ ព្រមទាំងបរិស័ទ ក៏នាំគ្នាដើរសូមរឿយៗ ក្នុងពួក ត្រកូលហើយឆាន់ ។ មនុស្សទាំងឡាយក៏ពោលទោសតិះដៀល បន្តុះបង្អាប់ ថា សមណៈទាំងឡាយ ជាកូនចៅព្រះពុទ្ធ បុត្រសក្យរាជ មិនគួរនឹងនាំគ្នា ដើរ សូមរឿយៗ ក្នុងពួកត្រកូល ហើយឆាន់សោះ ( ធម្មតាមនុស្ស ) អ្នកណាមួយ ដែលមិនគាប់ចិត្តនឹងភោជនល្អ អ្នកណាមួយដែលមិនពេញចិត្តនឹងភោជន ដ៏ឆ្ងាញ់ពិសា ។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ ( ដូច្នោះ ) ហើយ ។ ភិក្ខុទាំងឡាយណាមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងឡាយនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្ត ព្រមទាំង បរិស័ទ មិនគួរនឹងនាំគ្នាដើរសូមរឿយៗ ក្នុងត្រកូលទាំងឡាយហើយឆាន់ សោះ ។ បេ ។ ព្រះអង្គត្រាស់សួរថា ម្នាលទេវទត្ត ឮថា អ្នកឯងព្រមទាំង បរិស័ទ នាំគ្នាដើរសូមរឿយៗ ក្នុងត្រកូលទាំងឡាយហើយឆាន់ ពិតមែនឬ ។ ទេវទត្តក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលមោឃបុរស អ្នកឯងព្រមទាំងបរិស័ទ មិនគួរនឹងដើរសូមរឿយៗ ក្នុងត្រកូលទាំងឡាយ ហើយឆាន់ទេ ម្នាលមោឃ បុរស ការនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិននាំ ជនទាំងឡាយដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាក្រៃលែងទេ ។ បេ ។ ម្នាល ភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុឆាន់គណៈភោជន ត្រូវអាបត្តិបាចិត្តិយ ។ សិក្ខាបទនេះ ព្រះដ៏មានព្រះភាគ បានបញ្ញត្តហើយ ដល់ភិក្ខុទាំងឡាយយ