គណភោជនសិក្ខាបទ

ក្បាលទី 3 · ទំព័រ 820

សិក្ខាបទទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បរិហីនលាភសក្ការោ សេចក្តីថា បានឮថា ទេវទត្តនោះដឹកនាំឲ្យព្រះបាទអជាតសត្រូវផ្តាច់ព្រះជន្មព្រះរាជាក្តី ប្រើខ្មាន់ធ្នូទៅ ( ដើម្បីផ្តាច់ព្រះជន្មព្រះតថាគត ) ក្តី ធ្វើលោហិតុប្បាទក្តី បានជាអ្នកកំបាំងបិទបាំង តែក្នុងវេលា លែងដំរីធនបាលកៈទៅទាំងកណ្តាលថ្ងៃស្រស់ៗ នោះឯង ក៏ប្រាកដច្បាស់ ឡើង ។ សេចក្តីនេះដូចម្តេច សេចក្តីថា ព្រោះកើតពាក្យនិយាយឡើងថា ទេវទត្ត ភិក្ខុលែងដំរីទៅ ( ដើម្បីផ្តាច់ព្រះជន្មព្រះតថាគត ) ក៏បានជាអ្នកប្រាកដច្បាស់ ថា មិនមែនតែលែងដំរីតែម្យ៉ាងបុណ្ណោះទេ សូម្បីព្រះរាជា ទេវទត្តក៏ឲ្យផ្តាច់ ព្រះជន្ម សូម្បីពួកខ្មាន់ធ្នូក៏បញ្ជូនទៅ សូម្បីថ្មក៏ប្រមៀល ទេវទត្តភិក្ខុជាបុគ្គល លាមក ។ កាលមានអ្នកសួរថា ទេវទត្តបានធ្វើកម្មនោះរួមជាមួយនរណា អ្នកស្រុក ពោលថា ជាមួយព្រះបាទអជាតសត្តុ ។ ក្នុងលំដាប់នោះ អ្នកស្រុកក៏ ភ្ញាក់ផ្អើលឡើង ពោលថា ហេតុអ្វីហ្ន៎ ទើបព្រះរាជាសេពគប់ចោរ ដែលជា ចម្រូងចម្រាសចំពោះព្រះសាសនាបែបនេះទៅវិញ ព្រះរាជាទ្រង់ជ្រាបការបះ បោររបស់អ្នកស្រុក ទើបទ្រង់បណ្តេញទេវទត្តភិក្ខុចេញទៅ តាំងអំពីនោះមក ទ្រង់ក៏កាត់ភត្ត ៥០០ សម្រាប់នៃទេវទត្តនោះចេញ សូម្បីទីទំនុកបម្រុងទេវ- ទត្តភិក្ខុនោះ ក៏ទ្រង់មិនបានទៅ សូម្បីពួកអ្នកស្រុកដទៃ ក៏មិនសម្គាល់របស់ ណាមួយដែលនឹងគប្បីប្រគេន ឬគប្បីធ្វើដល់ទេវទត្តភិក្ខុនោះ ។ ដោយហេតុ នោះ ទើបព្រះធម្មសង្គាហកាចារ្យពោលថា មានលាភ និងសក្ការៈ វិនាស អន្តរធានហើយ ។ បទថា កុលេសុ វិញ្ញាបេត្វា វិញ្ញាបត្វា ភុញ្ជតិ សេចក្តីថា ទេវទត្ត នោះត្រិះរិះថា គណៈរបស់អាត្មាអញ កុំបានបែកបាក់គ្នាឡើយ ដ