ភោជនវគ្គ សិក្ខាបទទី ៣

ក្បាលទី 3 · ទំព័រ 833

សិក្ខាបទទី ៣ សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវ័ន ក្បែរក្រុងវេសាលី ។ សម័យនោះឯង ក្រុងវេសាលី គេបានចាត់ចែងភត្តដ៏ឧត្តមទាំងឡាយ តាំងនៅជានិច្ច ។ គ្រានោះ អ្នកធ្វើការ ម្នាក់ ជាមនុស្សទ័លក្រ មានសេចក្តីត្រិះរិះដូច្នេះថា មនុស្សទាំងឡាយនេះ ធ្វើភត្តដោយគោរព តាមទំនងយ៉ាងណា ( ទំនង ) នេះ មិនមែនជាថោក ទាបឡើយ បើដូច្នោះ មានតែអញត្រូវធ្វើភត្តនឹងគេដែរ ។ ឯអ្នកធ្វើការងារ ដែលជាមនុស្សទ័លក្រនោះ ចូលទៅរកបុរសឈ្មោះកិរបតិកៈ លុះចូលទៅ ហើយ ក៏បាននិយាយពាក្យនេះ នឹងបុរសឈ្មោះកិរបតិកៈនោះថា បពិត្រ អយ្យបុត្រ ខ្ញុំប្រាថ្នាដើម្បីធ្វើភត្តដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន សូមអ្នក ឲ្យថ្លៃឈ្នួលមកខ្ញុំចុះ ។ បុរសឈ្មោះកិរបតិកៈនោះឯង ក៏ជាមនុស្សមានសទ្ធា ជ្រះថ្លាដែរ ។ ឯបុរសឈ្មោះកិរបតិកៈនោះ បានឲ្យថ្លៃឈ្នួលច្រើនគ្រាន់បើ ដល់អ្នកធ្វើការងារដែលជាមនុស្សទ័លក្រនោះ ។ គ្រានោះ អ្នកធ្វើការងារ ដែលជាមនុស្សទ័លក្រនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ បុរស អ្នកធ្វើការងារ ដែលជាមនុស្សទ័លក្រនោះ លុះអង្គុយនៅក្នុងទីដ៏សមគួរហើយក៏ ក្រាបទូលពាក្យនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគសូមទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីភត្តកិច្ចក្នុងថ្ងៃស្អែក មួយអន្លើដោយភិក្ខុសង្ឃ ។ ព្រះអង្គត្រាស់សួរថា ម្នាលអាវុសោ ភិក្ខុសង្ឃ ច្រើនណាស់ អ្នកចូរដឹងចុះ ។ បុរសកម្សត់ក្រាបទូលថា បពិត្រព្រះអង្គដ៏ ចម្រើន ភិក្ខុសង្ឃច្រើនក៏ច្រើនចុះ ( ព្រោះ ) ផ្លែពុទ្រាមានប្រមាណច្រើន ខ្ញុំ ព្រះអង្គបាន