កាណមាតាសិក្ខាបទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសិក្ខាបទទី ៤ ដូចតទៅនេះ បទថា កាណមាតា គឺម្តាយរបស់នាងកាណា ។ បានឮថា នាងកាណានោះ ជា ធីតារូបស្អាត គួរសរសើររបស់នាងជាម្តាយនោះ ។ អធិប្បាយថា ជនពួក ណាមួយឃើញនាង ជនពួកនោះៗ ក្លាយជាមនុស្សខ្វាក់ ព្រោះតម្រេក គឺជា អ្នកខ្វាក់ព្រោះរាគៈ ព្រោះហេតុនោះ ទើបនាងជាអ្នកប្រាកដ ឈ្មោះថា កាណា ព្រោះធ្វើជនទាំងនោះ ឲ្យជាអ្នកខ្វាក់ ។ សូម្បីម្តាយរបស់នាង ក៏ អនុលោមប្រាកដឈ្មោះថា កាណមាតា ដោយអំណាចនៃនាងដែរ ។ បទថា អាគតំ គឺ អាគមនំ ប្រែថា ការមក ។ បទថា កិស្មឹ វិយ ប្រែថា មើលម្តេចនឹងកើត អធិប្បាយថា មើល ទៅដូចជាគួរខ្មាសអៀន ។ ពីរបទថា រិត្តហត្ថំ គន្តុំ បានដល់ ក្នុងការទៅគ្រានេះ មានដៃទាំង ២ ទទេ ( ព្រោះហេតុនោះ ) ទើបការទៅលើកនេះ ឈ្មោះថា មានដៃទទេ អធិប្បាយថា ការទៅដៃទទេនោះ ជាការទៅ គួរឲ្យខ្មាសអៀន ។ ពីរបទថា បរិក្ខយំ អគមាសិ សេចក្តីថា ឧបាសិកាជាអរិយសាវិកា ឃើញភិក្ខុទាំងឡាយហើយ មិនអាចនឹងមិនប្រគេនរបស់ដែលមានបានទេ ព្រោះហេតុនោះ ទើបឧបាសិកា បានប្រើឲ្យប្រគេន រហូតនំទាំងអស់ ដល់នូវ