ភោជនវគ្គ សិក្ខាបទទី ៦

ក្បាលទី 3 · ទំព័រ 886

សិក្ខាបទទី ៦ កាលណោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។ សម័យនោះឯង មានភិក្ខុពីររូប ដើរផ្លូវឆ្ងាយ ទៅក្រុងសាវត្ថី ក្នុងកោសលជនបទ ។ ភិក្ខុមួយរូបប្រព្រឹត្ត អនាចារ ។ ភិក្ខុជាគម្រប់ពីរបាននិយាយពាក្យនេះ ( ឃាត់ ) ភិក្ខុនោះថា ម្នាលលោកដ៏មានអាយុ លោកកុំធ្វើអំពើយ៉ាងនេះ អំពើដែលលោកធ្វើនេះ មិនគួរទេ ។ ភិក្ខុដែលប្រព្រឹត្តអនាចារនោះ ក៏ចងពៀរនឹងភិក្ខុអ្នកឃាត់នោះ ។ គ្រានោះ ភិក្ខុទាំងនោះបានទៅកាន់ក្រុងសាវត្ថី ។ សម័យនោះឯង ក្នុងក្រុង សាវត្ថី មានប្រជុំជនមួយពួក ( ធ្វើ ) សង្ឃភត្ត ។ ភិក្ខុជាគម្រប់ពីរបានឆាន់ សង្ឃភត្តរួចហើយ ហាមភត្តហើយ ។ ភិក្ខុដែលចងពៀរ ទៅកាន់ត្រកូល ជាញាតិហើយទទួលបិណ្ឌបាត រួចហើយ ក៏ចូលទៅរកភិក្ខុដែលហាមភត្តនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងភិក្ខុអ្នកហាមភត្តនោះ ថា ម្នាលលោកដ៏មានអាយុ លោកចូរឆាន់ ( ចង្ហាន់នេះ ) ចុះ ។ ភិក្ខុអ្នកហាមភត្តក ៏ប្រកែកថា កុំអាវុសោ ខ្ញុំឆាន់បរិបូណ៌ហើយ ។ ភិក្ខុដែលចងពៀរ ក៏អង្វរថា ម្នាលអាវុសោ បិណ្ឌបាត ( នេះ ) ល្អ លោកចូរឆាន់ទៅ ។ កាលបើភិក្ខុ អ្នកចងពៀរនោះជម្រុលខ្លាំងពេក ភិក្ខុអ្នកហាមភត្តនោះ ( ទ្រាំមិនបាន ) ក៏ ឆាន់បិណ្ឌបាតនោះទៅ ។ ភិក្ខុដែលចងពៀរក៏ពោលពាក្យនេះ នឹងភិក្ខុអ្នក ហាមភត្តនោះថា ម្នាលអាវុសោ លោកសម្គាល់មកខ្ញុំថាជាបុគ្គលដែលគេត្រូវ តែស្តីថាឬអ្វី ក៏រូបលោកឆាន់រួចហើយ ហាមភត្តហើយ ម្តេចឡើយក៏នៅតែ ឆាន់អនតិរិត្តភោជន ។ ភិក្ខុអ្នកហាមភត្តនោះតបថា ម្នាលអាវុសោ ហេតុម្តេច លោកមិនប្រាប់ ( ខ្ញុំ ) ផង ។ ភិក្ខុអ្នកចងពៀរក៏ឆ្លើយថា ហេតុម្តេច លោក មិនសួរ ( ខ្ញុំជាមុន )