ភោជនវគ្គ សិក្ខាបទទី ៧
សិក្ខាបទទី ៧ កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តវេឡុវ័នជា កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ ។ សម័យនោះឯង ក្រុងរាជគ្រឹះលេង មហោស្រពលើកំពូលភ្នំ ។ ពួកសត្តរសវគ្គិយភិក្ខុ ក៏បានទៅដើម្បីមើល មហោស្រពដែលគេលេងលើកំពូលភ្នំ ( នោះ ) ។ មនុស្សទាំងឡាយបាន ឃើញពួកសត្តរសវគ្គិយភិក្ខុហើយ និមន្តឲ្យស្រង់ទឹក ឲ្យលាប ឲ្យឆាន់ស្រេច ហើយក៏ប្រគេននូវខាទនីយ ។ ពួកសត្តរសវគ្គិយភិក្ខុកាន់យកខាទនីយ ទៅ អារាម ហើយនិយាយពាក្យនេះប្រាប់ពួកឆព្វគ្គិយភិក្ខុថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយចូរទទួលយកខាទនីយទៅឆាន់ចុះ ។ ពួកឆព្វគ្គិយភិក្ខុ ទាំងនោះសួរថា ម្នាលអាវុសោទាំងឡាយ ពួកលោកបានខាទនីយមកពីណា ។ ពួកសត្តរសវគ្គិយភិក្ខុ បានប្រាប់រឿងនុ៎ះដល់ឆព្វគ្គិយភិក្ខុទាំងឡាយ ។ ពួក ឆព្វគ្គិយភិក្ខុសួរថា ម្នាលអាវុសោទាំងឡាយ លោកទាំងឡាយបានឆាន់ ភោជនក្នុងពេលដែលមិនគួរមែនឬ ។ ពួកសត្តរសវគ្គិយភិក្ខុឆ្លើយថា មែន អាវុសោទាំងឡាយ ។ ពួកឆព្វគ្គិយភិក្ខុពោលទោសតិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយភិក្ខុ មិនគួរនឹងឆាន់ភោជនក្នុងពេលវិកាល ( ដូច្នេះ ) សោះ ។ ខណៈនោះឯង ពួកឆព្វគ្គិយភិក្ខុបានប្រាប់រឿងនុ៎ះដល់ភិក្ខុទាំងឡាយ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសត្តរសវគ្គិយភិក្ខុមិនគួរឆាន់ភោជនក្នុងពេលវិកាល ( ដូច្នេះ ) ទេ ។ បេ ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បាន ឮថា អ្នកទាំងឡាយឆាន់ភោជនក្នុងពេលវិកាល ពិតមែនឬ ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មាន ព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរ