វិកាលភោជនសិក្ខាបទ
ក្នុងសិក្ខាបទទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា គិរគ្គសមជ្ជោ គឺមហោស្រពលើកំពូលភ្នំ ។ ម្យ៉ាងទៀត បានដល់ មហោស្រព ដែលសម្តែងលើកំពូលនៃភ្នំ ។ អ្នកនគរធ្វើការឃោសនា ក្នុងនគរថា បានឮ ថា មហោស្រពនោះជាប់គ្នារហូត ៧ ថ្ងៃ ។ ពួកមហាជនដ៏ច្រើនបានប្រជុំគ្នា ត្រង់ម្លប់នៃបព៌ត លើភូមិភាគដែលរាបស្មើខាងក្រៅនគរ ការច្រៀងរាំរបស់ ត្រន្តីករ មានប្រការប្លែកៗ ច្រើនយ៉ាងប្រព្រឹត្តទៅ ។ ជនទាំងឡាយបានចង គ្រែត្រួតគ្នា ដើម្បីមើលការរាំច្រៀងរបស់ពួកអ្នករាំច្រៀងទាំងនោះ ។ ពួកស ត្តរសវគ្គិយភិក្ខុបួសតាំងពីនៅក្មេងៗ ក្នុងកាលសិក្ខាបទ មិនទាន់បានបញ្ញត្តិ ភិក្ខុទាំងនោះបបួលគ្នាថា អ្នកមានអាយុ ពួកយើងនឹងទៅមើលការច្រៀងរាំ ជាមួយគ្នា ហើយបានទៅក្នុងទីនោះ ។ គ្រានោះ ពួកញាតិរបស់លោក មាន ចិត្តត្រេកអរថា លោកម្ចាស់របស់ពួកយើងមកដែរហ្ន៎ ទើបឲ្យងូតទឹក លាប ស្រឡាប ឲ្យឆាន់ហើយ បានប្រគេនរបស់ដទៃ មាននំ និងរបស់ទំពាជាដើម ហើយឲ្យកាន់យកទៅផង ។ ព្រះធម្មសង្គាហកាចារ្យទាំងឡាយ សំដៅដល់ ញាតិទាំងនោះ ទើបបានពោលថា ពួកមនុស្សបានឃើញ សត្តរសវគ្គិយភិក្ខុ ទាំងនោះជាដើម ។ បទថា វិកាលេ គឺក្នុងកាលដែលហួសទៅហើយ ។ កាលនៃភោជន របស់ភិក្ខុទាំងឡាយ លោកហៅថា កាល ឯកាលនៃភោជននោះ ដោយ កំណត់យ៉ាងទាបជាងគេទាំងអស់ត្រឹមថ្ងៃត្រង់ អធិប្បាយថា បើកាលថ្ងៃត្រង់ នោះកន្លងហួសទៅហើយ ។ ដោយហេតុនោះឯង ក្នុងបទភាជនៈនៃបទថា វិកាលេ នោះ ទើបព្រះឧបាលីពោលថា បើកាល គឺថ្ងៃត្រង់កន្លងទៅហើយ រហូតដល់ថ្ងៃរះឡើង ឈ្មោះថា វិកាល សូម្បីវេលាថ្ងៃត្រង់ ក៏ដល់នូវការ សង្គ្រោះថា ជាកាល ។