ភោជនវគ្គ សិក្ខាបទទី ៨
សិក្ខាបទទី ៨ កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។ សម័យនោះឯង ព្រះវេឡដ្ឋសីសៈដ៏មានអាយុជាឧបជ្ឈាយ៍របស់ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងព្រៃ ។ ព្រះថេរៈនោះត្រាច់ទៅបិណ្ឌបាត លុះបានអាហារបិណ្ឌបាតជាច្រើនហើយ ក៏ នាំយកបាយសុទ្ធ មកកាន់អារាម រួចហាលបាយនោះឲ្យស្ងួត ក្រៀមហើយ ទុកដាក់ កាលណាមានសេចក្តីត្រូវការដោយអាហារ ទើបយកបាយក្រៀម នោះមកត្រាំទឹក ហើយក៏ឆាន់ក្នុងកាលនោះ យូរៗ បានលោកចូលទៅកាន់ ស្រុកដើម្បីបិណ្ឌបាតម្តង ។ ភិក្ខុទាំងឡាយ បាននិយាយពាក្យនេះនឹងព្រះ វេឡដ្ឋសីសៈ ដ៏មានអាយុថា ម្នាលអាវុសោ ចុះហេតុអ្វី បានជាយូរៗ ទើប លោកចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាតម្តង ។ ទើបព្រះវេឡដ្ឋសីសៈដ៏មានអាយុ ក៏តំណាល រឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះក៏សួរថា ម្នាល អាវុសោ បើដូច្នោះ មានតែលោកឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ឬអ្វី ។ ព្រះវេឡដ្ឋសីសៈឆ្លើយថា យ៉ាងហ្នឹងហើយអាវុសោ ។ ពួកភិក្ខុណា ដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោសតិះដៀល បន្តុះ បង្អាប់ថា ព្រះវេឡដ្ឋសីសៈដ៏មានអាយុ មិនសមបើនឹងឆាន់ភោជនដែលខ្លួន ទុកដាក់ឲ្យកន្លងរាត្រី ( ដូច្នេះ ) ទេ ។ បេ ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ។ ម្នាលវេឡដ្ឋសីសៈឮថា អ្នកឯងបានឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ពិតមែនឬ ។ ព្រះវេឡដ្ឋសីសៈក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះសម្ពុទ្ធជាម្ចាស់ដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលវេឡដ្ឋសីសៈ អ្នកឯង មិនសមបើនឹងឆាន់ភោជនដែលខ្លួនទុកដាក់ឲ្យកន្លងរាត្រី ( ដូច្នេះ ) ទេ ម្នាល វេឡដ្ឋសីសៈ អំពើដែលអ្នកឯងធ្វើនេះ មិ