ភោជនវគ្គ សិក្ខាបទទី ១០

ក្បាលទី 3 · ទំព័រ 927

សិក្ខាបទទី ១០ កាលនោះ ព្រះសម្ពុទ្ធដ៏មានព្រះភាគ កាលគង់នៅកូដាគារសាលា ក្នុងមហាវន ក្បែរក្រុងវេសាលី ។ សម័យនោះឯង មានភិក្ខុមួយ រូប ជាអ្នកប្រព្រឹត្តបង្សុកូលនូវរបស់គ្រប់យ៉ាង នៅក្នុងព្រៃស្មសាន ។ ភិក្ខុ នោះមិនប្រាថ្នានឹងទទួលយកវត្ថុដែលមនុស្សទាំងឡាយឲ្យឡើយ ។ ភិក្ខុនោះ កាន់យកនូវសំណែនក្នុងព្រៃស្មសានខ្លះ ទៀបគល់ឈើខ្លះ ទៀបធរណីទ្វារ ខ្លះ ដោយខ្លួនឯង ហើយឆាន់ ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនេះ មិនគួរបើនឹងកាន់យកសំណែនរបស់យើងទាំងឡាយ ដោយខ្លួនឯង ហើយឆាន់ទេ ។ ភិក្ខុជាថេរៈនេះ មានកាយធាត់ ទំនងជាស៊ី សាច់មនុស្សទេដឹង ។ ភិក្ខុទាំងឡាយបានឮមនុស្សទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់ហើយ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនគួរនឹងស៊ីលេបនូវ អាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេនសោះ ។ បេ ។ ព្រះដ៏ មានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថា អ្នកឯងស៊ីលេបនូវអាហារ តាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេន ពិតមែនឬ ។ ភិក្ខុនោះក្រាប ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន ។ ព្រះសម្ពុទ្ធដ៏មានជោគទ្រង់ បន្ទោសថា ម្នាលមោឃបុរស អ្នកឯងមិនគួរនឹងស៊ីលេបនូវអាហារតាមទ្វារ ។ មាត់ ជាអាហារដែលគេមិនបានប្រគេន ( ដូច្នេះ ) ទេ នែមោឃបុរស អំពើ នេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជនដែល ជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងតទៅទៀតទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ លេបនូវអាហារតាមទ្វារមាត់ ជាអាហារដែលគេមិនបានប្រគេ