ទន្តបោណសិក្ខាបទ
ក្នុងសិក្ខាបទទី ១០ មានវិនិច្ឆ័យដូច្នេះ ភិក្ខុនោះ ឈ្មោះថា សព្វបំសុកូលិក ( ជាអ្នកមានប្រក្រតីសមាទាន បង្សុកូលគ្រប់យ៉ាង ) ព្រោះ អត្ថថា ភិក្ខុនោះ មានបណ្តាបច្ច័យ ៤ គ្រប់យ៉ាង ដោយហោចសូម្បីឈើ ស្ទន់ ក៏ជាបង្សុកូលទាំងអស់ ។ បានឮថា ភិក្ខុនោះ ធ្វើភាជនៈដែលគេចោល ក្នុងព្រៃស្មសាននោះឯងឲ្យជាបាត្រ ធ្វើចីវរដោយចម្រៀក សំពត់ដែលគេ ចោលក្នុងព្រៃស្មសាននោះឯង កាន់យកគ្រែ និងតាំងដែលគេចោលក្នុងព្រៃ ស្មសាននោះដូចគ្នា ដើម្បីប្រើប្រាស់ ។ ជីដូន និងជីតារបស់បិតាដែលស្លាប់ទៅហើយ ហៅថា អយ្យ ក្នុង ពាក្យថា អយ្យវោសាដិតកានិ នេះ ។ ខាទនីយ និងភោជនីយ ដែលគេ ទុកចោលក្នុងព្រៃស្មសានជាដើម មានប្រយោជន៍ដល់បុព្វបុរសទាំងនោះ ហៅ ថា វោសាដិតក ( គ្រឿងសំណែន ) បានឮថា ពួកមនុស្សបានធ្វើរបស់ ដែលជាទីស្រឡាញ់នៃពួកញាតិទាំងនោះ ក្នុងវេលាដែលនៅមានជីវិតនៅឡើយ ឲ្យជាពំនូតបាយ ឧទ្ទិសដល់ពួកញាតិដែលស្លាប់ទៅហើយ សែនទុក ក្នុងទីទាំងឡាយ មានឈាបនដ្ឋានជាដើមនោះ ដោយតាំងចិត្តថា សូមពួកញាតិ របស់ពួកយើងបរិភោគចុះ ។ ភិក្ខុនោះយកដុំបាយនោះមកឆាន់ មិនប្រាថ្នារបស់ដទៃ សូម្បីប្រណីត ដែលគេប្រគេន ។ ព្រោះហេតុនោះ ទើបធម្មសង្គាហកាចារ្យទាំងឡាយបាន ពោលថា កាន់យកអាហារជាគ្រឿងសែនខ្មោចអំពីឈាបនដ្ឋានខ្លះ ត្រង់គល់ ឈើខ្លះ ត្រង់ធរណីទ្វារខ្លះ មកឆាន់ឯងដូច្នេះ ។ បទថា ថេរោ ប្រែថា រឹងមាំ គឺរឹងបុឹង ។ បទថា វធរោ ប្រែថា ធាត់ មានពាក្យអធិប្បាយថា ភិក្ខុនោះធាត់ មានរាងកាយមាំមួន ។