សិក្ខាបទវិភង្គនៃឧទកទន្តបាណសិក្ខាបទ

ក្បាលទី 3 · ទំព័រ 933

លោកហៅថា របស់មិនទាន់ទទួលប្រគេន ។ តែក្នុងទុតិយបារាជិកត្រាស់ថា ឈ្មោះថា របស់ដែលគេមិនបានឲ្យ លោកហៅទ្រព្យដែលអ្នកដទៃហួងហែង ។ ឯបទថា របស់ដែលគេឲ្យនេះ លោកលើកឡើងទុកដើម្បីសម្តែងលក្ខណៈនៃ របស់ដែលគេមិនបានឲ្យនោះឯង ដោយអំណាចនៃន័យដែលផ្ទុយគ្នា ។ អធិប្បាយ សិក្ខាបទវិភង្គនៃឧទកទន្តបេណសិក្ខាបទ ក្នុងនិទ្ទេសនៃបទថា ទិន្នំ នោះ មានវិនិច្ឆ័យដូច្នេះថា ពាក្យ ថា កាយេន វា កាយប្បដិពទ្ធេន វា និស្សគ្គិយេន វា ទេន្តេ បានដល់ កាលអ្នកដទៃគេឲ្យយ៉ាងនេះ ( គឺឲ្យដោយកាយក្តី ដោយរបស់ជាប់កាយក្តី ដោយការបោះឲ្យក្តី ) ។ បទថា ហត្ថបសេ ឋិតោ កាយេន វា កាយប្បដិពទ្ធេន វា បដិគ្គណ្ហាតិ សេចក្តីថា បើភិក្ខុនៅក្នុងហត្ថបាស មានលក្ខណៈដូចពោលហើយ ខាងដើម ទទួលប្រគេនរបស់នោះ ដែលគេឲ្យយ៉ាងនោះ ដោយហោចសូម្បី ធូលីរថ ដោយកាយ ឬដោយរបស់ជាប់ដោយកាយ ។ វត្ថុនោះដែលទទួល ប្រគេនហើយយ៉ាងនេះ លោកហៅថា របស់ដែលគេឲ្យ ។ របស់ដែលគេ លះបង់ឲ្យដោយពាក្យថា សូមលោកម្ចាស់កាន់យករបស់នេះ របស់នេះ សូម ជារបស់លោកម្ចាស់ជាដើម លោកមិនហៅថា របស់ដែលគេឲ្យទេ ។ បណ្តានិទ្ទេសទាំងនោះ បទថា កាយេន សេចក្តីថា ដែលគេឲ្យដោយ បណ្តាសរីរាវយវៈ មានដៃជាដើមណាមួយ ដោយហោចសូម្បីដោយម្រាម ជើង ក៏ឈ្មោះថា គេឲ្យហើយដោយកាយ ។ ក្នុងការទទួលប្រគេន ក៏មាន ន័យដូច្នេះឯង ។ ពិតហើយ របស់ដែលភិក្ខុទទួលប្រគេនដោយសរីរាវយវៈ ចំណែកណាមួយ រាប់ថា ទទួលប្រគេនហើយ ដោយកាយដូចគ្នា ។ បើគេ ឲ្យរបស់ដែលត្រូវធ្វើនត្ថុ ភិក្ខុអាពាធមិនអាចនត្ថុចូលក្នុងច្រមុះបានឡើយ ទទួលយកតាមមាត់បាន ( ប្រគេនតាមមាត់បាន ) ។