ឧគ្គហិតវត្ត
អធិប្បាយ ឧគ្គហិតវត្ថុ ជនទាំងឡាយ ព្យួរក្អមប្រេងក្តី ឆ្នាំងទឹកអំពៅក្តី ទុកត្រង់ជើងគ្រែ ឬ តាំងភិក្ខុអង្គុយលើគ្រែក្តី លើតាំងក្តី គួរ ។ ប្រេងជាដើមនោះ មិនឈ្មោះថា ជាឧគ្គហិតឡើយ ។ ឆ្នាំងប្រេងពីរឆ្នាំង ជារបស់ដែលគេព្យួរទុកលើដៃកែវ ឬលើតម្ពក់ ឆ្នាំងលើទទួលប្រគេន ឆ្នាំងក្រោមមិនទាន់ទទួលប្រគេន ភិក្ខុចាប់ ឆ្នាំងលើ គួរ ឆ្នាំងក្រោមទទួលប្រគេនហើយ ឆ្នាំងលើមិនទាន់ទទួលប្រគេន បើភិក្ខុចាប់ឆ្នាំងលើ ហើយចាប់ឆ្នាំងក្រោម ឆ្នាំងលើជាឧគ្គហិត ។ ខាងក្រោម គ្រែ មានកែវប្រេងមិនទាន់ទទួលប្រគេន បើភិក្ខុបោស យកអំបោសប៉ះកែវ ប្រេង ប្រេងនោះមិនជាឧគ្គហិត ។ ភិក្ខុតាំងចិត្តថា អញនឹងលើកយករបស់ដែលទទួលប្រគេនទុកហើយ ច្រឡំទៅចាប់របស់ដែលមិនទាន់បានប្រគេន ដឹងហើយ ទុកវិញ ក្នុងទីដែល ខ្លួនលើកមក របស់នោះមិនជាឧគ្គហិត ។ នាំចេញមកខាងក្រៅហើយ ទើប ដឹង កុំទុកខាងក្រៅ គប្បីនាំត្រឡប់ចូលទៅទុកក្នុងទីដើមវិញ មិនមានទោស បើកែវប្រេងនោះ ក្នុងកាលមុនបើកទុក មិនគួរបិទ គប្បីទុកតាមប្រក្រតីពីមុន ។ បើទុកខាងក្រៅ កុំប៉ះពាល់ទៀត ។ បើភិក្ខុកំពុងចុះមកកាន់ប្រាសាទ ជាន់ខាងក្រោម ដឹងថាខ្លួនកំពុងកាន់ប្រេងជាដើមត្រង់កណ្តាលជណ្តើរ ព្រោះ មិនមានឱកាស គប្បីនាំទៅទុកខាងលើ ឬខាងក្រោមក៏បាន ។ ផ្សិតកើតឡើងក្នុងប្រេងដែលខ្លួនទទួលប្រគេនហើយ ផង់ផ្សិតកើតឡើង លើខ្នែងខីជាដើម ផ្សិត ឬផង់ផ្សិតនោះ ធម្មតាកើតក្នុងប្រេង និងខីនោះឯង មិនមានកិច្ចដែលត្រូវប្រគេនជាថ្មី ។ មនុស្សឡើងដើមត្នោតក្តី ដូងក្តី យក