អចលកវគ្គ សិក្ខាបទទី ១

ក្បាលទី 3 · ទំព័រ 957

កាលនោះ ព្រះសព្វញ្ញូពុទ្ធដ៏មានជោគ គង់នៅកូដាគារសាលា ក្នុងព្រៃមហាវន ទៀបក្រុងវេសាលី ។ សម័យនោះឯង របស់ដែលបុគ្គល គប្បីទំពាស៊ីកើតឡើងដល់សង្ឃ ។ ព្រះអានន្ទដ៏មានអាយុក្រាបទូលសេចក្តី នុ៎ះចំពោះព្រះដ៏មានព្រះភាគ ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរឲ្យនំដល់ពួកមនុស្សអ្នកស៊ីដែលចុះ ។ ព្រះអានន្ទដ៏មាន អាយុទទួលព្រះពុទ្ធដីកាថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងហ្នឹងហើយៗ ក៏ឲ្យ ពួកមនុស្សដែលជាអ្នកស៊ីដែលអង្គុយជាជួរ ហើយក៏ឲ្យនំមួយៗ ( ដល់មនុស្ស ដែលជាអ្នកស៊ីដែល ) រួចឲ្យនំពីរទៅនាងបរិព្វាជិកាម្នាក់ ដោយសម្គាល់ថា ឲ្យនំមួយដូចគេទាំងពួងដែរ ។ ពួកនាងបរិព្វាជិកា ( ដែលនៅ ) ជុំវិញ បាន និយាយពាក្យនេះនឹងនាងបរិព្វាជិកានោះថា សមណៈនោះ ជាសហាយរបស់ នាងឬ ។ នាងបរិព្វាជិកានោះឆ្លើយថា សមណៈនុ៎ះមិនមែនជាសហាយរបស់ ខ្ញុំទេ គឺលោកសម្គាល់ថា ឲ្យនំមួយដល់ខ្ញុំ តែត្រឡប់ទៅជាឲ្យនំពីរមកវិញ ។ វារៈជាគម្រប់ពីរដង ព្រះអានន្ទដ៏មានអាយុឲ្យនំមួយៗ ( ដល់មនុស្សដែលជា អ្នកស៊ីដែល ) រួចឲ្យនំពីរទៅនាងបរិព្វាជិកាដដែលនោះ ដោយសម្គាល់ថា ឲ្យនំមួយដូចគេទាំងពួងដែរ ។ ពួកនាងបរិព្វាជិកា ( ដែលនៅ ) ជុំវិញ ក៏ និយាយពាក្យនេះ នឹងនាងបរិព្វាជិកានោះថា សមណៈនុ៎ះជាសហាយរបស់ នាងឬ ។ នាងបរិព្វាជិកានោះឆ្លើយថា សមណៈនុ៎ះមិនជាសហាយរបស់ខ្ញុំទេ គឺលោកសម្គាល់ថា ឲ្យនំមួយដល់ខ្ញុំ តែត្រឡប់ទៅជាឲ្យនំពីរមកវិញ ។ វារៈ ជាគម្រប់បីដងទៀត ព្រះអានន្ទដ៏មានអាយុឲ្យនំមួយៗ ( ដល់មនុស្សដែល ជាអ្នកស៊ីដែល ) រួចឲ្យនំពីរទៅនាងបរិព្វាជិកាដដែលនោះ ដោយសម្គាល់ថា ឲ្យនំមួយដូចគេទាំងពួងដែរ ។ ពួកនាងបរិព្វាជិកា ( ដែលនៅ ) ជុំវិញ