អចលកវគ្គ សិក្ខាបទទី ២

ក្បាលទី 3 · ទំព័រ 964

សិក្ខាបទទី ២ គ្រានោះ ព្រះសព្វញ្ញុពុទ្ធដ៏មានជោគ កាលគង់នៅក្នុងវត្ត ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។ សម័យនោះឯង ព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុ បាននិយាយពាក្យនេះនឹងភិក្ខុជាសទ្ធិវិហារិក របស់ព្រះថេរៈជាបងប្អូនថា ម្នាលអាវុសោ លោកចូរមក យើងទាំងឡាយ នឹងចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ថាដូច្នេះហើយ ក៏មិនឲ្យគេប្រគេន ( អ្វីៗ ) ដល់ភិក្ខុនោះឡើយ ( បែរជា ) ប្រើឲ្យត្រឡប់ទៅវិញថា ម្នាល អាវុសោ លោកចូរទៅចុះ ខ្ញុំនឹងនិយាយ ឬនឹងអង្គុយជាមួយនឹងលោក មិន សប្បាយទេ ខ្ញុំនឹងនិយាយ ឬនឹងអង្គុយតែម្នាក់ឯងស្រួលជាង ។ គ្រានោះ កាលបើពេលដែលត្រូវឆាន់កាន់តែចូលមកជិតហើយ ភិក្ខុនោះ មិនអាចនឹង ត្រាច់ទៅបិណ្ឌបាតបាន សូម្បីគ្រាន់តែត្រឡប់មកធ្វើភត្តកិច្ចវិញ ក៏មិនទាន់ ជាអ្នកអត់ចង្ហាន់ ( មួយពេលនោះឯង ) ។ ទើបភិក្ខុនោះទៅកាន់អារាម ហើយតំណាលរឿងនុ៎ះប្រាប់ភិក្ខុទាំងឡាយ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិ ច ។ បេ ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទ សក្យដ៏មានអាយុ មិនសមបើមកបបួលភិក្ខុថា ម្នាលអាវុសោ លោក ចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ហើយមិនឲ្យគេ ប្រគេនអ្វីៗ ដល់ភិក្ខុនោះ ស្រាប់តែបញ្ជូនឲ្យត្រឡប់ទៅវិញ ( ដូច្នេះ ) សោះ ។ បេ ។ ព្រះអង្គត្រាស់សួរថា នែឧបនន្ទ បានឮថា អ្នកឯងបបួលភិក្ខុថា ម្នាល អាវុសោ លោកចូរមក យើងទាំងឡាយនឹងចូលទៅកាន់ស្រុកដើម្បីបិណ្ឌបាត ហើយមិនឲ្យគេ ( ឲ្យអ្វីៗ ) ដល់ភិក្ខុនោះ ( បែរជា ) បញ្ជូនឲ្យត្រឡប់ទៅវិញ មែនពិតឬ ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តី នេះពិតមែន ។ ព្រះសម្ពុទ្ធដ៏មានព្រះភាគទ្រង