អចលកវគ្គ សិក្ខាបទទី ៣

ក្បាលទី 3 · ទំព័រ 970

សិក្ខាបទទី ៣ កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបថក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី សម័យនោះ ឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុបានដើរទៅផ្ទះរបស់សម្លាញ់ ហើយក៏ អង្គុយនៅក្នុងផ្ទះ សម្រាប់ដេកជាមួយនឹងប្រពន្ធរបស់សម្លាញ់នោះ ។ ឯ បុរសនោះ ក៏ចូលសំដៅទៅត្រង់ទីដែលព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ អង្គុយនោះ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះឧបនន្ទជាសក្យបុត្រដ៏ មានអាយុ ហើយក៏អង្គុយក្នុងទីដ៏សមគួរ ។ លុះបុរសនោះអង្គុយក្នុងទីដ៏ សមគួរហើយ និយាយពាក្យនេះនឹងប្រពន្ធថា នាងចូរប្រគេនចង្ហាន់ដល់លោក ម្ចាស់ចុះ ។ ស្រីនោះក៏ប្រគេនចង្ហាន់ដល់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ក្នុងគ្រានោះ ។ លំដាប់នោះ បុរសនោះក៏និយាយពាក្យនេះ នឹងព្រះឧបនន្ទ ជាសក្យបុត្រដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់ និមន្តទៅចុះ ព្រោះយើងខ្ញុំបានប្រគេនចង្ហាន់ដល់លោកម្ចាស់ហើយ ។ ឯស្ត្រី នោះកំណត់ដឹងថា បុរសនេះមានរាគៈគ្របសង្កត់ហើយ ក៏និយាយពាក្យនឹង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូម លោកម្ចាស់គង់សិន កុំអាលនិមន្តទៅ បុរសនោះ ( បាននិយាយ ) ជា គម្រប់ពីរដង ។ បេ ។ បុរសនោះបាននិយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុជាគម្រប់បីដងថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោក ម្ចាស់និមន្តទៅវិញចុះ ព្រោះយើងខ្ញុំបានប្រគេនចង្ហាន់ដល់លោកម្ចាស់ហើយ។ ឯស្ត្រីនោះសោត ក៏និយាយពាក្យនេះនឹងព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ ជាគម្រប់បីដងថា បពិត្រលោកម្ចាស់ដ៏ចម្រើន សូមលោកម្ចាស់គង់សិន កុំ អាលនិមន្តទៅឡើយ ។ ឯបុរសនោះក៏ដើរចេញអំពីផ្ទះទៅ ហើយពោល ទោសនឹងភិក