អចលកវគ្គ សិក្ខាបទទី ៤
សិក្ខាបទទី ៤ កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបថ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី ។ សម័យ នោះឯង ព្រះឧបនន្ទសក្យបុត្រដ៏មានអាយុ បានទៅកាន់ផ្ទះរបស់បុរសជា សម្លាញ់ ហើយក៏សម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំបាំង ជាមួយនឹង ប្រពន្ធរបស់សម្លាញ់នោះ ។ គ្រានោះ បុរសនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាម្ចាស់ មិនគួរបើនឹងហាន មកសម្រេចការអង្គុយ លើអាសនៈជាទីស្ងាត់កំបាំងជាមួយនឹងប្រពន្ធរបស់ខ្ញុំ ( ដូច្នេះ ) សោះ ។ ភិក្ខុទាំងឡាយបានឮសម្តីនៃបុរសនោះ និយាយពោលទោស តិះដៀល បន្តុះ បង្អាប់ហើយ ។ ពួកភិក្ខុណាដែលមានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ មិនសមបើនឹងហានទៅសម្រេចការអង្គុយលើអាសនៈ ជាទីស្ងាត់កំបាំងជាមួយនឹង មាតុគ្រាម ( ដូច្នោះ ) ទេ ។ បេ ។ ព្រះដ៏មានព្រះភាគត្រាស់សួរថា ម្នាល ឧបនន្ទ ឮថា អ្នកឯងទៅសម្រេចការអង្គុយលើអាសនៈ ជាទីស្ងាត់កំបាំងជាមួយនឹង មាតុគ្រាម ពិតមែនឬ ។ ព្រះឧបនន្ទក្រាបទូលថា បពិត្រព្រះដ៏មាន ព្រះភាគ សេចក្តីនោះពិតមែន ។ ព្រះពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់បន្ទោស ថា ម្នាលមោឃបុរស អ្នកឯងមិនសមបើនឹងហានទៅសម្រេចការអង្គុយលើ អាសនៈជាទីស្ងាត់កំបាំងជាមួយនឹងមាតុគ្រាម ( ដូច្នោះ ) ទេ នែមោឃបុរស អំពើនេះមិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទៀតទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសម្តែងឡើងនូវសិក្ខាបទនេះ យ៉ាងនេះថា ភិក្ខុណាមួយ សម្រេចការអង្គុយលើអាសនៈជាទីស្ងាត់កំ