អចលកវគ្គ សិក្ខាបទទី ៦
សិក្ខាបទទី ៦ កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលទ្រង់សម្រេចឥរិយាបថនៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ ។ សម័យ នោះឯង ត្រកូលជាឧបដ្ឋាករបស់ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ និមន្ត ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុដោយភត្ត ហើយក៏និមន្តពួកភិក្ខុឯទៀត ដោយភត្តដែរ ។ សម័យនោះឯង ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ អាល័យតែចូលទៅរកត្រកូលទាំងឡាយក្នុងពេលមុនឆាន់ ។ ឯភិក្ខុទាំងឡាយ នោះ ក៏បាននិយាយពាក្យនេះនឹងមនុស្សអម្បាលនោះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់ ( មក ) ។ ពួកមនុស្សអម្បាលនោះ ក៏និយាយឃាត់ថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចម្រើន សូមលោកម្ចាស់ ទាំងឡាយរង់ចាំសិន ទម្រាំព្រះឧបនន្ទជាម្ចាស់ លោកនិមន្តមក ភិក្ខុទាំងឡាយនោះបាននិយាយពាក្យនេះនឹងមនុស្សជាអម្បាលនោះជាគម្រប់ពីរដងថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់មក ពួកមនុស្ស អម្បាលនោះក៏និយាយថា បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន សូមព្រះករុណាទាំងឡាយរង់ចាំសិនចុះ ទម្រាំតែព្រះឧបនន្ទជាម្ចាស់និមន្តមក ។ ពួកភិក្ខុ អម្បាលនោះ ក៏និយាយពាក្យនេះនឹងមនុស្សទាំងឡាយនោះជាគម្រប់បីដង ថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរប្រគេនចង្ហាន់មក ( នឹងបង្អង់ នៅ ) ក្រែងហួសពេលឆាន់ ។ មនុស្សទាំងឡាយក៏និយាយថា បពិត្រព្រះ ករុណាទាំងឡាយដ៏ចម្រើន យើងខ្ញុំទាំងឡាយបានធ្វើភត្តទាំងបុន្មាន ព្រោះតែ ព្រះឧបនន្ទជាម្ចាស់ ( ទេតើ ) បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន សូម ព្រះករុណាទាំងឡាយរង់ចាំ ទម្រាំតែព្រះឧបនន្ទជាម្ចាស់និមន្តមកសិន ។ លំដាប់នោះ ព្រះឧបនន្ទជាសក្យបុត្រដ៏មានអាយុ អាល័យតែចូលទៅគួរសម នឹងត្រកូលទាំងឡាយក