អចលកវគ្គ សិក្ខាបទទី ៧

ក្បាលទី 3 · ទំព័រ 993

សិក្ខាបទទី ៧ កាលនោះ ព្រះពុទ្ធដ៏មានព្រះភាគ កាលគង់នៅក្នុង និគ្រោធារាម ក្បែរក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង មហាន ាមសក្យៈ មានថ្នាំសម្រាប់កែរោគដ៏បរិបូណ៌ ។ លំដាប់នោះ មហានាម សក្យៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ ។ លុះមហានាមសក្យៈ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលពាក្យនេះ ចំពោះព្រះដ៏មានព្រះភាគ ថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គចង់បវារណាព្រះសង្ឃដោយថ្នាំ សម្រាប់កែរោគ កំណត់ ៤ ខែ ។ ព្រះអង្គត្រាស់ថា មហានាម ការនេះប្រពៃពេកហើយ មហានាម បើដូច្នោះ ចូរព្រះអង្គបវារណាសង្ឃ ដោយថ្នាំសម្រាប់កែរោគ កំណត់ ៤ ខែចុះ ។ ពួកភិក្ខុមានសេចក្តីសង្ស័យ ក៏មិនហានទទួល ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ ត្រេកអរចំពោះការបវារណា ដោយបច្ច័យកំណត់ត្រឹម ៤ ខែ ។ សម័យ នោះឯង ភិក្ខុទាំងឡាយទៅសូមភេសជ្ជនឹងមហានាមសក្យៈតែបន្តិចៗ ។ ភេសជ្ជៈរបស់មហានាមសក្យៈ ក៏ជារបស់នៅតែបរិបូណ៌ដដែល ។ ឯមហា១អដ្ឋកថាថា មហានាមសក្យៈនេះ ជាបុត្រនៃចុល្លបិតារបស់ព្រះដ៏មានព្រះភាគ ចាស់ជាង ព្រះដ៏មានព្រះភាគប្រមាណ ១ ខែ ជាអរិយសាវ័ក បានតម្កល់នៅក្នុងផលទាំងពីរ គឺសោតាបត្តិផល និងសកទាគាមិផល ។ នាមសក្យៈ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគជាគម្រប់ពីរដងទៀត លុះចូលទៅ ដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ ។ លុះមហានាមសក្យៈ អង្គុយនៅក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន ខ្ញ