មហានាមសិក្ខាបទ

ក្បាលទី 3 · ទំព័រ 1001

ក្នុងសិក្ខាបទទី ៧ មានវិនិច្ឆ័យដូច្នេះថា ព្រះឱរសនៃព្រះ បិតុលា ( ពុកមា ) នៃព្រះមានព្រះភាគ ចាស់ជាងព្រះមានព្រះភាគត្រឹមតែ មួយខែ ជាព្រះអរិយសាវ័ក តាំងនៅក្នុងផលទាំង ២ ព្រះនាមថា មហានាមរាជ ។ បីបទថា ភេសជ្ជំ ឧស្សន្នំ ហោតិ សេចក្តីថា សប្បិដែលគេនាំមកអំពី ក្រោល រក្សាទុកមានប្រមាណច្រើន ។ បទថា សាទិតព្វា សេចក្តីថា ភិក្ខុមិនគប្បីបដិសេធក្នុង សម័យនោះថា មិនមានរោគ គប្បីទទួលដោយបំណងថា អញនឹងសូមក្នុង កាលមានរោគ ។ បីបទថា ឯត្ថកេហិ ភេសជ្ជេហិ បវារេមិ សេចក្តីថា ទាយកបវារណា ដោយអំណាចឈ្មោះ គឺដោយភេសជ្ជៈ ២-៣ យ៉ាង មាន សប្បិ និងប្រេងជាដើមក្តី ដោយអំណាចចំនួន គឺដោយមួយកម្បង់ មួយនាឡិ មួយអាឡកជាដើម ។ បីបទថា អញ្ញំ ភេសជ្ជំ វិញ្ញាបេតិ សេចក្តីថា ទាយកបវារណាដោយសប្បិ សូមប្រេង ទាយកបវារណាដោយអាឡក សូមទោណ ។ ពីរបទថា ន ភេសជ្ជេន ករណីយេ សេចក្តីថា បើភិក្ខុអាចញ៉ាំងអត្តភាពបានដោយភត្តដែលលាយគ្នា ឈ្មោះថា កិច្ចគប្បីធ្វើដោយភេសជ្ជៈមិន មាន ។ បទថា បវារិតានំ សេចក្តីថា ជាអនាបត្តិដល់ពួកភិក្ខុដែល មនុស្សរបស់ខ្លួនបវារណាទុក ដោយការបវារណាជាចំណែកបុគ្គល ព្រោះ ការហាមាត់សូម តាមសមគួរដល់ភេសជ្ជៈដែលបវារណាទុក ។ តែក្នុង ភេសជ្ជៈ ដែលគេបវារណាដោយអំណាចនៃសង្ឃ គួរកំណត់ដឹងប្រមាណ នោះឯង ពាក្យដ៏សេសរាក់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋាន ៦ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជា អចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម ជាវចីកម្ម មានចិត្ត ៣ មានវេទនា ៣ ដូច្នេះឯង ។