ឧយ្យុត្តសិក្ខាបទ
ក្នុងសិក្ខាបទទី ៨ មានវិនិច្ឆ័យដូចតទៅនេះបទថា អព្ភុយ្យាតោ គឺទ្រង់លើកកងទ័ពចេញទៅ សេចក្តីថា កេនកងទ័ពចេញទៅអំពី ព្រះនគរ ដោយតាំងចិត្តថា អញនឹងប្រឈមមុខជាមួយសត្រូវ ។ បទថា ឧយ្យុត្តំ បានដល់ កងទ័ពដែលធ្វើការលើកចេញទៅហើយ ដោយអត្ថថា កងទ័ពដែលរំកិលខ្លួនចេញអំពីភូមិស្រុកទៅហើយ ។ ពីរបទថា ទ្វាទសបុរិសោ ហត្ថី សេចក្តីថា ដំរីមួយក្បាល មានទាហាន ១២ នាក់ យ៉ាងនេះ គឺជិះខាងលើ ៤ នាក់ អ្នករក្សាប្រចាំ ជើងដំរី ជើងមួយ ២ នាក់ ។ ពីរបទថា តិបុរិសោ អស្សោ សេចក្តីថា សេះមួយ មានទាហានប្រចាំ ៣ នាក់ គឺអ្នកជិះម្នាក់ អ្នករក្សាប្រចាំជើង ២ នាក់ ។ ពីរបទថា ចតុប្បុរិសោ រថោ សេចក្តីថា រថមួយគ្រឿង មានទាហាន ប្រចាំ ៤ នាក់ យ៉ាងនេះ គឺសារថី ១ អ្នកចម្បាំង ១ អ្នករក្សាត្រង់កង់ ២ នាក់ ។ បទថា ចត្តារោ បុរិសា សរហត្ថា បានដល់ ពលថ្មើរជើង មានយ ៉ាងនេះ គឺទាហានកាន់អាវុធគ្រប់ដៃ ៤ នាក់ កងទ័ពប្រកបដោយអង្គ ៤ នេះ ដោយកំណត់យ៉ាងទាប ឈ្មោះថា សេនា ។ កាលទៅមើលសេនានេះ ត្រូវអាបត្តិទុក្កដគ្រប់ៗ ជំហាន ។ ពីរបទថា ទស្សនូបចារំ វិជហិត្វា សេចក្តីថា កងទ័ពត្រូវអ្វីមួយបិទបាំង ទុកក្តី ចុះកាន់រណ្តៅ មើលមិនឃើញក្តី គឺភិក្ខុឈរក្នុងទីនេះហើយ មិន អាចមើលឃើញ ព្រោះហេតុនោះ កាលភិក្ខុទៅកាន់ទីដទៃមើល ត្រូវអាបត្តិ បាចិត្តិយគ្រប់ៗ ប្រយោគ ។ បទថា ឯកមេកំ សេចក្តីថា បណ្តាអង្គ ៤ មានដំរីជាដើម អង្គនីមួយៗ ដោយហោច ដំរីមួយ មានហ្មមួយក្តី ពលថ្មើរជើងកាន់អាវុធ ម្នាក់ក្តី ។ ព្រះរាជា ឈ្មោះថា ទ្រង់មិនបានយាត្រានាំទ័ព ទ្រង់ទៅប្រពាត ព្រះរាជឧទ្យានក្តី ស្ទឹងក្តី យ៉ាងនេះ ឈ្មោះថា ទ្រង់មិនបានលើកទ័ព ។