សេនាវាសសិក្ខាបទ
ក្បាលទី 3 · ទំព័រ 1012
ក្នុងសិក្ខាបទទី ៩ មានវិនិច្ឆ័យដូច្នេះ បទថា អត្ថង្គតេសុ រិយេ សេនាយ វសតិ សេចក្តីថា បើភិក្ខុសម្រេចឥរិយាបថៗ ណាមួយ លើអាកាសដោយឫទ្ធិ ទោះឈរក្តី អង្គុយក្តី ដេកក្តី ត្រូវអាបត្តិបាចិត្តិយ ទាំងអស់ ។ បទថា សេនា វា បដិសេនាយ រុទ្ធា ហោតិ សេចក្តីថា កងទ័ព ត្រូវទ័ពសត្រូវឡោមព័ទ្ធ ធ្វើផ្លូវសញ្ចរទៅមកឲ្យដាច់ ។ បទថា បលិពុទ្ធោ គឺត្រូវបច្ចាមិត្រក្តី ឥស្សរជនរារាំងក្តី ។ បទដ៏សេស ងាយយល់ទាំងអស់ហើយ ។ សិក្ខាបទនេះ មានសមុដ្ឋានដូចឯឡកលោមសិក្ខាបទ ជាកិរិយា ជានោ សញ្ញាវិមោក្ខ ជាអចិត្តកៈ ជាបណ្ណត្តិវជ្ជៈ ជាកាយកម្ម មានចិត្ត ៣ មាន វេទនា ៣ ដូច្នេះឯង ។