អចលកវគ្គ សិក្ខាបទទី ១០
សិក្ខាបទទី ១០ សម័យនោះ ព្រះពុទ្ធដ៏មានជោគ កាលគង់នៅវត្តជេតវន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ពួកឆព្វគ្គិយ ភិក្ខុ កាលនៅក្នុងកងទ័ពអស់ពីរបីរាត្រី បាននាំគ្នាទៅកាន់ទីដែលគេច្បាំងគ្នា ខ្លះ ទីគេត្រួតពលខ្លះ ទីតាំងនៅនៃកងទ័ពខ្លះ ទីសម្រាប់មើលគេចាត់ក្បួន កងទ័ពខ្លះ ។ មានឆព្វគ្គិយភិក្ខុមួយរូបទៅកាន់ទីដែលគេច្បាំង ហើយភិក្ខុនោះ ត្រូវសរ ។ មនុស្សទាំងឡាយក៏ឡកឡឺយឲ្យភិក្ខុនោះថា លោកម្ចាស់ លោក ម្ចាស់ច្បាំងស្រួលឬទេ លោកបានខ្នាច់បុន្មានហើយ កាលមនុស្សទាំងឡាយ នោះ ចំអកចំអន់ឲ្យ ភិក្ខុនោះក៏អៀនអន់ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្រ មិនគួរនឹងនាំគ្នាមកមើល ចម្បាំងសោះ ឯពួកយើងមកកាន់ចម្បាំង ក៏ព្រោះតែការចិញ្ចឹមជីវិត និងបុត្រ ភរិយា អំពើនេះមិនមែនជាលាភរបស់យើងទេ គឺទ្រព្យដែលពួកយើងបានមក ឈ្មោះថា បានហើយដោយអាក្រក់ទេតើ ។ ភិក្ខុទាំងឡាយ បានឮពួកមនុស្ស ទាំងឡាយនោះពោលទោសតិះដៀល បន្តុះបង្អាប់ហើយ ។ ពួកភិក្ខុណាជា អ្នកមានសេចក្តីប្រាថ្នាតិច ។ បេ ។ ពួកភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុមិនគួរនឹងទៅមើលចម្បាំងសោះ ។ បេ ។ ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា អ្នកទាំងឡាយទៅមើល ចម្បាំង ពិតមែនឬ ។ ពួកភិក្ខុទាំងនោះក្រាបទូលថា សូមទ្រង់មេត្តាប្រោស ពិតមែន ។ ព្រះពុទ្ធដ៏មានព្រះភាគទ្រង់បន្ទោសថា ម្នាលមោឃបុរសទាំងឡាយ អ្នករាល់គ្នាមិនគួរនឹងទៅមើលចម្បាំងទេ ម្នាលមោឃបុរសទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា ឬនាំជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ ។ បេ ។ ម្ន