អដ្ឋកថា អនុរុទ្ធសូត្រទី ៦

ក្បាលទី 30 · ទំព័រ 564

គប្បីជ្រាបវិនិច្ឆ័យក្នុងអនុរុទ្ធសូត្រទី ១០ ដូចតទៅនេះ បទថា ចេតីសុ សេចក្តីថា ក្នុងរដ្ឋដែលមានឈ្មោះយ៉ាងនោះ ព្រោះរដ្ឋនោះ ជាទី ប្រថាប់នៅនៃស្តេចទាំងឡាយ ឈ្មោះថា ចេតី ។ បទថា បចីនវំសទាយេ សេចក្តីថា ត្រង់ព្រៃវង្សទាយ ដែលតាំងនៅនាទិសខាងកើត អំពីទីប្រថាប់ របស់ព្រះទសពល ដែលជាដងព្រៃដេរដាសទៅដោយដើមឫស្សីមានពណ៌ ខៀវ ។