កោធនសូត្រ ទី ៥

ក្បាលទី 30 · ទំព័រ 241

ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ ។ ធម៌ ៧ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សត្រូវក្នុងលោកនេះ រមែងប្រាថ្នានូវហេតុយ៉ាងនេះដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះមានវណ្ណៈ អាក្រក់ ។ រឿងនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ សត្រូវរមែងមិន ត្រេកអរដល់សត្រូវព្រោះវណ្ណៈទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ ( កាលបើ ) មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តី ក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាងូតស្ហាត លាបស្រឡាបល្អ បាន កោសក់ និងពុកមាត់ ហើយស្លៀកសំពត់មានពណ៌សក៏មែនពិតហើយ បុន្តែ បុរសបុគ្គលនោះ ឈ្មោះថា មានវណ្ណៈអាក្រក់ ជាអ្នកមានសេចក្តីក្រោធគ្រប សង្កត់ ។