ពោធាយសូត្រ ទី ១
ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែង អបរិហានិយធម៌ ៧ យ៉ាង ដល់អ្នកទាំងឡាយ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងចម្រើនសតិសម្ពោជ្ឈង្គ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដដល់ ពួកភិក្ខុ សេចក្តីសាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ។ ម្នាល ភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងចម្រើនធម្មវិចយសម្ពោជ្ឈង្គ ។ បេ ។ នឹងចម្រើន វីរិយសម្ពោជ្ឈង្គ នឹងចម្រើនបីតិសម្ពោជ្ឈង្គ នឹងចម្រើនបស្សទ្ធិសម្ពោជ្ឈង្គ នឹង ចម្រើនសមាធិសម្ពោជ្ឈង្គ នឹងចម្រើនឧបេក្ខាសម្ពោជ្ឈង្គ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តី សាបសូន្យមិនមានឡើយ ( អស់កាលត្រឹមណោះ ) ។ ម្នាលភិក្ខុទាំងឡាយ បើអបរិហានិយធម៌ទាំង ៧ នេះ នឹងឋិតនៅក្នុងភិក្ខុទាំងឡាយ ឬថា ភិក្ខុទាំង ឡាយនឹងប្រតិបត្តិ ក្នុងអបរិហានិយធម៌ទាំង ៧ នេះ អស់កាលត្រឹមណា ម្នាល ភិក្ខុទាំងឡាយ សេចក្តីចម្រើនតែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ ( អស់កាលត្រឹមណោះ ) ។ ៥