បឋមពលសូត្រ

ក្បាលទី 30 · ទំព័រ 6

ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៧ យ៉ាង ។ កម្លាំង ៧ យ៉ាង តើអ្វីខ្លះ ។ កម្លាំង គឺសទ្ធា ១ កម្លាំង គឺសេចក្តីព្យាយាម ១ កម្លាំង គឺហិរិ ១ កម្លាំង គឺឱត្តប្បៈ ១ កម្លាំង គឺសតិ ១ កម្លាំង គឺសមាធិ ១ កម្លាំង គឺបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងកម្លាំង ៧ យ៉ាង ។ កម្លាំង គឺសទ្ធា កម្លាំង គឺវីរិយៈ កម្លាំង គឺហិរិ កម្លាំង គឺ ឱត្តប្បៈ កម្លាំង គឺសតិ កម្លាំង គឺសមាធិ កម្លាំង គឺបញ្ញា ជា គម្រប់ ៧ ភិក្ខុជាបណ្ឌិត មានកម្លាំងដោយកម្លាំងទាំងនេះ រមែង រស់នៅស្រួល ពិចារណាធម៌ដោយឧបាយ តែងឃើញច្បាស់ នូវអត្ថ ដោយបញ្ញាបាន ការរួចស្រឡះ ( ចាកអារម្មណ៍ ) នៃចិត្តរបស់ភិក្ខុនោះ ដូចជាការរលត់នៃប្រទីប ។