ទុតិយពលសូត្រ
ម្នាលភិក្ខុទាំងឡាយ ពលនេះមាន ៧ យ៉ាង ។ យ៉ាងតើ អ្វីខ្លះ ។ គឺសទ្ធាពល ១ វីរិយពល ១ ហិរិពល ១ ឱត្តប្បពល ១ សតិពល ១ សមាធិពល ១ បញ្ញាពល ១ ។ ម្នាលភិក្ខុទាំងឡាយ សទ្ធាពល តើដូច ម្តេច ។ ម្នាលភិភ្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ។ បេ ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កម្ចាត់បង់នូវត្រៃភព ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថាសទ្ធាពល ។ ម្នាលភិក្ខុទាំងឡាយ វីរិយពល តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ប្រារព្ធសេចក្តីព្យាយាម ដើម្បី លះនូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នក មានកម្លាំងព្យាយាម ប្រឹងប្រែងមុតមាំ មិនដាក់ធុរៈក្នុងកុសលធម៌ទាំងឡាយ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វីរិយពល ។ ម្នាលភិក្ខុទាំងឡាយ ហិរិពល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជា អ្នកមានសេចក្តីអេនោខ្មាស រមែងអេនោខ្មាសកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងអេនោខ្មាសនូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក ។ ម្នាលភិក្ខុ ទាំងឡាយ នេះហៅថា ហិរិពល ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បពល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសេចក្តី តក់ស្លុត រមែងតក់ស្លុតចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុត នូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក ។