បឋមធនសូត្រ
ក្បាលទី 30 · ទំព័រ 10
ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះមាន ៧ យ៉ាង ។ យ៉ាង តើ អ្វីខ្លះ ។ ទ្រព្យ គឺសទ្ធា ១ ទ្រព្យ គឺសីល ១ ទ្រព្យ គឺហិរិ ១ ទ្រព្យ គឺឱត្តប្បៈ ១ ទ្រព្យ គឺសុតៈ ១ ទ្រព្យ គឺចាគៈ ១ ទ្រព្យ គឺបញ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះទ្រព្យ ៧ យ៉ាង ។ ទ្រព្យ គឺសទ្ធា ទ្រព្យ គឺសីល ទ្រព្យ គឺហិរិ ទ្រព្យ គឺឱត្តប្បៈ ទ្រព្យ គឺសុតៈ ទ្រព្យ គឺចាគៈ ទ្រព្យ គឺបញ្ញាជាគម្រប់ ៧ ។ បុគ្គលណា ទ្រោះស្តីក្តី បុរសក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ ទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមិនទ័លក្រឡើយ ការ រស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ ។ ហេតុនោះ អ្នកប្រាជ កាលរពឫកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ ទាំងឡាយ គប្បីប្រកបរឿយៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌ ។ ៥