អដ្ឋកថា ទុតិយធនសូត្រ

ក្បាលទី 30 · ទំព័រ 11

ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះមាន ៧ យ៉ាង ។ យ៉ាង តើ អ្វីខ្លះ ។ ទ្រព្យ គឺសទ្ធា ១ ទ្រព្យ គឺសីល ១ ទ្រព្យ គឺហិរិ ១ ទ្រព្យ គឺ ឱត្តប្បៈ ១ ទ្រព្យ គឺសុតៈ ១ ទ្រព្យ គឺចាគៈ ១ ទ្រព្យ គឺបញ្ញា ១ ។ ម្នាល ភិក្ខុទាំងឡាយ ទ្រព្យ គឺសទ្ធា តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះពោធិញ្ញាណ របស់ ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ។ បេ ។ ព្រះអង្គ ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កាច់បង់នូវត្រៃភព ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ទ្រព្យ គឺសទ្ធា ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យ គឺសីល តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកវៀរចាកបាណាតិបាត ។ បេ ។ ជាអ្នកវៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យ គឺសីល ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យ គឺហិរិ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមាន សេចក្តីអេនោខ្មាស រមែងអៀនខ្មាសចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងខ្មាសនូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យ គឺហិរិ ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យ គឺឱត្តប្បៈ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមាន សេចក្តីតក់ស្លុត រមែងតក់ស្លុតចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុតចំពោះការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក ។