បហានសូត្រ និងអដ្ឋកថា
ក្បាលទី 30 · ទំព័រ 18
អនុនយសញ្ញោជនំ បានដល់ កាមរាគសំយោជនៈ ។ សេចក្តីពិត សំយោជនៈ ទាំងអស់នេះឯង គប្បីជ្រាបថា ឈ្មោះថា សំយោជនៈ ព្រោះអត្ថថា ជាគ្រឿង ចង ។ ក្នុងសូត្រនេះ ព្រះមានព្រះភាគត្រាស់ចំពោះវដ្តៈតែម្យ៉ាង ពាក្យ ដ៏សេសក្នុងបទទាំងពួង មានអត្ថងាយយល់ទាំងអស់ហើយ ។