អដ្ឋកថា បហានសូត្រ

ក្បាលទី 30 · ទំព័រ 18

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិលនូវសញ្ញោជនៈ ៧ យ៉ាង ។ យ៉ាង តើដូចម្តេច ។ គឺភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិលនូវអនុនយសញ្ញោជនៈ បដិឃសញ្ញោជនៈ ។ បេ ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មានសញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវសញ្ញោជនៈទាំង ៧ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលណាអនុនយសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ ផ្តាច់ផ្តិលឫសគល់ អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមាន បែបភាព មិនមានទីកើតតទៅទៀតជាធម្មតា បដិឃសញ្ញោជនៈ ។ បេ ។ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មានសញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលបឫលគល់អស់ហើយ មិនមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមាន ទីកើតតទៅទៀតជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បាន កាត់តណ្ហា បានស្រាយនូវសញ្ញោជនធម៌ ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត ្រាស់ដឹងនូវមានះដោយប្រពៃ ។ ៥ ក្នុងបហានសូត្រទី ៩ មានអត្ថងាយយល់ហើយ ។