មច្ឆរិយសូត្រ និងអដ្ឋកថា
ក្បាលទី 30 · ទំព័រ 20
ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះមាន ៧ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺអនុនយសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះសញ្ញោជនៈ ៧ យ៉ាង ។ ធនវគ្គទី ១ ចប់ ឧទ្ទាននៃធនវគ្គនោះគឺ និយាយពីភិក្ខុជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ពីរ លើក កម្លាំង ១ ទ្រព្យ ១ ( ទាំងសង្ខេបទាំងពិស្តារ ) ឧគ្គរាជមហាមាត្យ ១ ការលះបង់សញ្ញោជនៈ ១ មាន មច្ឆរិយៈជាទីបំផុត ១ ។