បឋមអនុសយសូត្រជាដើម ្ប មិនមានអដ្ឋកថា ្ទ

ក្បាលទី 30 · ទំព័រ 21

ម្នាលភិក្ខុទាំងឡាយ អនុសយៈនេះមាន ៧ យ៉ាង ។ យ៉ាង តើអ្វីខ្លះ ។ គឺកាមរាគានុសយៈ ១ បដិឃានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ មានានុសយៈ ១ ភវរាគានុសយៈ ១ អវិជ្ជានុសយៈ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះអនុសយៈ ៧ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិលនូវអនុសយៈទាំង ៧ ។ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវកាមរាគានុសយៈ បដិឃានុសយៈ ។ បេ ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋានុសយៈ វិចិកិច្ឆានុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បី ផ្តាច់ផ្តិលនូវអនុសយៈ ៧ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលណា កាមរាគានុសយៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ ហើយ ធ្វើមិនឲ្យមានទីកើតដូចជាត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិន មានទីកើតតទៅទៀតជាធម្មតា បដិឃានុសយៈ ។ បេ ។ ទិដ្ឋានុសយៈ វិចិកិច្ឆា-