កុលសូត្រ
នុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ភិក្ខុបានលះស្រឡះ ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាត្នោត កំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនៈ បានធ្វើនូវទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹងនូវមានះ ដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុ មិនទាន់ចូលទៅជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរ អង្គុយឡើយ ។ យ៉ាង តើអ្វីខ្លះ ។ គឺពួកជនមិនក្រោកទទួលដោយសេចក្តី ពេញចិត្ត ១ មិនថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ មិនប្រគេនអាសនៈ ដោយសេចក្តីពេញចិត្ត ១ លាក់ទុកនូវទេយ្យធម៌របស់គេ ១ កាលបើទេយ្យធម៌មានច្រើនឲ្យតិច ១ កាលបើមានទេយ្យដ៏ឧត្តម ឲ្យរបស់សៅហ្មង ១ ឲ្យ ដោយសេចក្តីមិនគោរព មិនឲ្យដោយសេចក្តីគោរព ១ ។ ម្នាលភិក្ខុទាំងឡាយត្រ កូលប្រកបដោយអង្គ ៧ យ៉ាងនេះឯង ភិក្ខុមិនទាន់ចូលទៅជិត មិនគួរចូលទៅ ជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាងភិក្ខុមិនទាន់ចូលទៅជិត គួរចូលទៅ ជិតបាន ឬបានចូលទៅជិតហើយ គួរអង្គុយបាន ។ យ៉ាង តើអ្វីខ្លះ ។ គឺពួកជនក្រោកទទួលដោយសេចក្តីពេញចិត្ត ១ ថ្វាយបង្គំដោយសេចក្តីពេញចិត្ត ១ ប្រគេនអាសនៈដោយសេចក្តីពេញចិត្ត ១ មិនលាក់ទុកនូវទេយ្យធម៌ របស់គេ ១ កាលបើមានទេយ្យធម៌ច្រើនប្រគេនច្រើន ១ កាលបើមានទេយ្យ-