អដ្ឋកថាកុលសូត្រ
ក្បាលទី 30 · ទំព័រ 24
គប្បីជ្រាបវិនិច្ឆ័យក្នុងកុលសូត្រទី ៣ នៃអនុសយវគ្គទី ២ ដូចតទៅនេះ បទថា នាលំ ប្រែថា មិនគួរ គឺមិនសមគួរ ។ បទថា ន មនាបេន សេចក្តីថា ក្រោកចាកអាសនៈដែលខ្លួនអង្គុយ ដោយអាការមិន សូវពេញចិត្ត គឺសម្តែងអាការមិនពេញចិត្តនោះឯង ។ ពីរបទថា សន្តមស្សប រិគូហន្តិ សេចក្តីថា រមែងលាក់ គឺរមែងបិទបាំងទេយ្យធម៌ដែលមានដល់ ភិក្ខុនោះ ។ បទថា អសក្កច្ចំ ទេន្តិ នោ សក្កច្ចំ សេចក្តីថា ទោះជាវត្ថុ សៅហ្មងក្តី ប្រណីតក្តី ឲ្យមិនមែនដោយដៃរបស់ខ្លួន គឺដោយអាការមិន កោតក្រែង រមែងមិនឲ្យដោយអាការកោតក្រែង ។