បុគ្គលសូត្រ
ក្បាលទី 30 · ទំព័រ 25
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរ ទទួលនូវទក្ខិណាទាន គួរដល់នូវអញ្ជលិកម្មដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ពួក តើអ្វីខ្លះ ។ គឺឧភតោភាគវិមុត្ត ១ បញ្ញាវិមុត្ត ១ កាយសក្ខិ ១ ទិដ្ឋិប្បត្តៈ ១ សទ្ធាវិមុត្ត ១ ធម្មានុសារី ១ សទ្ធានុសារី ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង គួរទទួលនូវ ចតុប្បច្ច័យដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទានដែលគេនាំមកដើម្បី ភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្មដែលសត្វលោកគប្បីធ្វើជា បុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។