អដ្ឋកថាបុគ្គលសូត្រ

ក្បាលទី 30 · ទំព័រ 25

គប្បីជ្រាបវិនិច្ឆ័យក្នុងបុគ្គលសូត្រទី ៤ ដូចតទៅនេះ បទថា ឧភតោភាគវិមុត្តោ សេចក្តីថា រួចផុតហើយដោយចំណែកទាំង ២ អធិប្បាយ ថា រួចផុតហើយចាករូបកាយ ដោយអរូបសមាបត្តិ និងរួចផុតហើយចាក នាមកាយដោយមគ្គ ។ បុគ្គលនោះ មាន ៥ ពួក គឺបុគ្គលដែលចេញចាក អរូបសមាបត្តិ ៤ ណាមួយ ហើយពិចារណាសង្ខារ សម្រេចអរហត្ត ៤ ពួកន ិងព្រះអនាគាមី ចេញអំពីនិរោធហើយ សម្រេចអរហត្តមួយពួក ។ តែ បាលីក្នុងព្រះសូត្រ មកហើយដោយអំណាចអ្នកបានវិមោក្ខ ៨ យ៉ាងនេះថា បុគ្គលជាឧភតោភាគវិមុត្ត តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ បាន វិមោក្ខ ៨ ដោយនាមកាយ ទាំងអាសវៈរបស់បុគ្គលនោះ ក៏អស់ទៅព្រោះ ឃើញដោយបញ្ញា នេះហៅថា បុគ្គលជាឧភតោភាគវិមុត្តិ ។ បុគ្គលឈ្មោះថា បញ្ញាវិមុត្តិ ព្រោះរួចផុតដោយបញ្ញា ។ បញ្ញាវិមុត្តិ នោះ មាន ៥ ពួក បានដល់ បុគ្គលទាំងនេះ គឺព្រះអរហន្តសុក្ខវិបស្សកៈ ១ ពួក លោកដែលចេញចាកឈាន ៤ ហើយសម្រេចអរហត្ត ៤ ពួក ។ តែ បាលីក្នុងសូត្រនេះ មកហើយដោយបដិសេធវិមោក្ខ ៨ ដូចព្រះធម្មសង្គាហកាចារ្យពោលថា បុគ្គលជាបញ្ញាវិមុត្តិ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុង លោកនេះ មិនបានវិមោក្ខ ៨ ដោយនាមកាយទេ អាសវៈរបស់បុគ្គលនោះ ក៏អស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាបញ្ញាវិមុត្តិ ។ បុគ្គលឈ្មោះថា កាយសក្ខី ព្រោះធ្វើវិមោក្ខនោះ ដែលខ្លួនធ្វើឲ្យជាក់ច្បាស់ ហើយ ដោយនាមកាយ ។ កាយសក្ខីបុគ្គលនោះ រមែងត្រូវឈានសម្ផស្សមុន រមែងធ្វើឲ្យជាក់ច្បាស់នូវនិរោធ គឺព្រះនិព្វានខាងក្រោយ ។ កាយសក្ខីបុគ្គលនោះ រាប់តាំងអំពីព្រះអរិយបុគ្គលដែលតាំងនៅក្នុងសោតា-