ឧទកូបមសូត្រ

ក្បាលទី 30 · ទំព័រ 30

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រៀបដូចអ្នកមុជទឹកក្នុងលោក នេះមាន ៧ ពួក ។ ពួក តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមុជទៅហើយ ក៏មុជបាត់ទៅតែម្តង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ងើបធ្ងោលហើយមុជចុះទៅវិញ ១ ម្នាល ភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ងើបធ្ងោលហើយឈរ ១ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ងើបធ្ងោលហើយក្រឡេករមិលមើល ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ងើបធ្ងោលហើយ ហែលឆ្លង ទៅ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ងើបធ្ងោលហើយ បាន ដល់នូវទីពឹង ហើយឈរនៅ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះជាព្រាហ្មណ៍ ក្នុងលោកនេះ ងើបធ្ងោលហើយឆ្លងទៅដល់ត្រើយ ហើយឈរនៅលើគោក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជាអ្នកមុជហើយ ក៏មុជបាត់ទៅតែម្តង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកប្រកបដោយ អកុសលធម៌ខ្មៅសុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមុជទៅហើយក៏ មុជបាត់ទៅតែម្តងយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលងើបធ្ងោល ហើយមុជទៅវិញ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ រមែងងើបធ្ងោលដោយសេចក្តីយល់ថា សេចក្តីជឿចំពោះកុសលធម៌ទាំងឡាយជាការល្អ សេចក្តីខ្មាសបាបជាការល្អ សេចក្តីតក់ស្លុតចំពោះបាបជា ការល្អ សេចក្តីព្យាយាមជាការល្អ ការដឹងច្បាស់ក្នុងកុសលធម៌ទាំងឡាយជា ការល្អ ។ សទ្ធារបស់បុគ្គលនោះ មិនតាំងនៅ មិនចម្រើនឡើង រមែងសាបសូន្យ ទៅវិញ ។ ហិរិរបស់បុគ្គលនោះ ឱត្តប្បៈរបស់បុគ្គលនោះ វីរិយៈរបស់ បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែងមិនតាំងនៅ មិនចម្រើនឡើង មាន តែសាបសូន្យទៅវិញ ។