អដ្ឋកថាឧទកូបមសូត្រ

ក្បាលទី 30 · ទំព័រ 33

គប្បីជ្រាបវិនិច្ឆ័យក្នុងឧទកូបមសូត្រទី ៥ ដូចតទៅនេះ បទថា ឧទកូបមា សេចក្តីថា លោកប្រៀបដូចទឹក ព្រោះកាន់យកអាការមានមុជចុះ ជាដើម ។ ពីរបទថា សកឹ និមុគ្គោ បានដល់ មុជចុះម្តង ។ បទថា ឯកន្តកាឡកេហិ ទ្រង់ត្រាស់សំដៅដល់និយតមិច្ឆាទិដ្ឋិ ។ បទថា ឧម្មុជ្ជតិ ប្រែថា ផុសឡើង ។ បទថា សាធុ សេចក្តីថា ស្អាត គឺល្អ ។ បទថា ហាយតិយេវ សេចក្តីថា រមែងសូន្យទៅអស់នោះឯង ដូចទឹកដែលបុគ្គល ដាក់ក្នុងធម្មក្រក ដូច្នោះ ។ បទថា ឧម្មុជ្ជិត្វា វិបស្សតិ វិលោកេតិ សេចក្តីថា បុគ្គលដែលផុសឡើងបានហើយ ពិចារណា គឺក្រឡេកមើលទិសដែលគួរ ទៅ ។ បទថា បត់រតិ សេចក្តីថា ឈ្មោះថា ជាអ្នកបែរមុខចំពោះទិស ដែលគួរទៅ ឆ្លងទៅ ។ ពីរបទថា បតិគាធប្បត្តោ ហោតិ បុគ្គលផុស ឡើងមកហើយ សម្លឹងមើលឆ្លងទៅ ឈ្មោះថា រមែងជួបទីពឹង រមែងឈរ ក្នុងទីមួយ មិនវិលត្រឡប់មកទៀត ។ បទថា តិណ្ណោ បរគតោ ថលេ តិដ្ឋតិ សេចក្តីថា បុគ្គលឆ្លងអន្លង់ គឺកិលេសទាំងពួង ដល់ត្រើយនាយ ហើយ ឈ្មោះថា រមែងជាអ្នកឈរលើគោក គឺព្រះនិព្វាន ។ វដ្តៈ និងវិវដ្តៈ ព្រះមានព្រះភាគត្រាស់ក្នុងសូត្រនេះ ។