អនិច្ចសូត្រ
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទានដែលគេនាំមកដើម្បីភ្ញៀវ គួរទទួល នូវទក្ខិណាទាន គួរដល់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ ប្រសើររបស់សត្វលោក ។ ពួក តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ខ្លះក្នុងលោកនេះ ពិចារណាឃើញថាមិនទៀង មានសេចក្តីសម្គាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើល ដោយបញ្ញារឿយៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ បុគ្គលនោះបានធ្វើឲ្យជាក់ច្បាស់ សម្រេច ។ បេ ។ ព្រោះអស់អាសវៈទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី ១ ដែលគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរ ទទួលនូវអាគន្តុកទានដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់ អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសម្គាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀងក្នុង សង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយៗ មិន ដាច់ មិនឲ្យច្រឡំគ្នា ។ ការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិតរបស់ បុគ្គលនោះដំណាលគ្នាតែម្តង ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី ២ ដែល គួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់ សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសម្គាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញា រឿយៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ បុគ្គលនោះ ឈ្មោះថា អន្តរាបរិនិព្វាយី ព្