ទុក្ខសូត្រជាដើម

ក្បាលទី 30 · ទំព័រ 39

កណ្តាលអាយុក្ខ័យហើយ ទើបសម្រេចអរហត្តក្នុងសុទ្ធាវាសភូមិនោះឯង ។ បទថា អសង្ខារបរិនិព្វាយី បានដល់ ព្រះអនាគាមិបុគ្គលដែលធ្វើកិលេស ទាំងឡាយឲ្យអស់ទៅ ដោយមិនចាំបាច់ដាស់តឿន មិនចាំបាច់ធ្វើសេចក្តី ព្យាយាមនៃបុគ្គលទាំងអស់នោះ ។ បទថា សសង្ខារបរិនិព្វាយី បានដល់ ព្រះអនាគាមិបុគ្គលធ្វើកិលេសទាំងឡាយឲ្យអស់ទៅ ដោយត្រូវដាស់តឿន ត្រូវមានសេចក្តីព្យាយាម ។ បទថា ឧទ្ធំសោតោ អកនិដ្ឋគាមី បានដល់ ព្រះ អនាគាមិបុគ្គលដែលកើតក្នុងសុទ្ធាវាសភូមិជាន់ទាប ៤ ជាន់ណាមួយចុតិអំពី ភូមិនោះហើយ កើតក្នុងអកនិដ្ឋភូមិដោយលំដាប់ ហើយសម្រេចអរហត្ត ។ និង និព្វានសូត្រទី ៩ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលនូវចតុប្បច្ច័យដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ពួក តើអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញ ថាទុក្ខក្នុងសង្ខារទាំងពួង ។ បេ ។ ពិចារណាឃើញថាអនត្តាក្នុងធម៌ទាំងពួង ពិចារណាឃើញថាសុខ មានសេចក្តីសម្គាល់ថាសុខ ដឹងច្បាស់ថាសុខក្នុង ព្រះនិព្វាន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយៗ មិនដាច់ មិនឲ្យច្រឡំគ្នា ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេច ។ បេ ។ ព្រោះ អស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី ១ ដែលគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា ។ បេ ។ ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណា ឃើញថាសុខ មានសេចក្តីសម្គាល់ថាសុខ ដឹងច្បាស់ថាសុខ ក្នុងព្រះនិព្វាន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយៗ មិនដាច់ មិនឲ្យច្រឡំ គ្នា ។