អដ្ឋកថាទុក្ខសូត្រជាដើម

ក្បាលទី 30 · ទំព័រ 41

ទុក្ខសូត្រទី ៧ អនត្តសូត្រទី ៨ និងនិព្វានសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យក្នុងទុក្ខសូត្រទី ៧ ជាដើម ដូចតទៅនេះ បទថា ទុក្ខានុបស្សី បានដល់ បុគ្គលតាមឃើញអាការ គឺការបៀតបៀន ដោយភាពជាទុក្ខ ។ បទថា អនត្តានុបស្សី បានដល់ បុគ្គលតាមឃើញអាការ គឺការមិន ប្រព្រឹត្តទៅក្នុងអំណាចថា ធម៌ទាំងឡាយជាអនត្តា ដូច្នេះ ។ បទថា សុខានុបស្សី បានដល់ បុគ្គលតាមឃើញដោយញាណ គឺ បញ្ញាយ៉ាងនេះថា ព្រះនិព្វានជាសុខ ។ អដ្ឋកថា ទុក្ខសូត្រទី ៧ ជាដើមចប់